header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តកាមរីបាឡែនមួយគ្រឿង មិនគោរពភ្លើងស្តុប បានជ្រុលចង្កូចទៅបុករថយន្តស៊េរីទំនើបម៉ាក ផច មួយគ្រឿង បើកបរដោយបុរសម្នាក់ ចំពាក់កណ្តាល បណ្ដាលឲ្យ​រងការខូចខាតយ៉ាងដំណំ តែ​សំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។

គ្រោះថ្នាក់ចរាចរណ៍​នេះ បាន​កើតឡើងកាលពីវេលាម៉ោង១៖៣០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចស្តុបសាលាយុគន្ធរ តាមបណ្តោយផ្លូវសីហនុ កែងនិងផ្លូវ១០៥ ក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តកាមរីបាឡែនមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2R-5952 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះសីហនុទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើ ដោយមិនគោរពភ្លើងស្តុប ក៏​បានជ្រុលទៅបុករថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកផច ពណ៌ស ពាក់ស្លាកលេខភ្នំពេញ AF-8868 បើកបរដោយបុរសម្នាក់ តាមបណ្តោយផ្លូវ១០៥ ទិសដៅពីជើងទៅត្បូងចំពាក់កណ្តាលទ្វារខាងស្តាំពេញទំហឹង បណ្តាលឲ្យរថយន្តផចវិលមួយជុំខូចខាតយ៉ាងដំណំ ចំណែ​ករថយន្តកាមរីបាឡែន ខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវរាជធានីភ្នំពេញរងចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post