header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ មានករណីអគ្គិភ័យដ៏ធំមួយបានកើតឡើង បណ្ដាលឲ្យផ្ទះក្លាសេត្រីមួយកន្លែង រួមនិងរថយន្តស៊េរីទំនើបមួយគ្រឿងទៀត រងការខូចខាតទាំងស្រុង ដោយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចជាខ្លាំង កាលពីវេលាម៉ោង៣ និង៤០នាទីទៀបភ្លឺថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លួវលេខ១២៥ ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានលោកពូសន្តិសុខម្នាក់ ដែលប្រចាំការក្បែរផ្ទះកើតហេតុ បានក្រឡែកឃើញមានផ្សេងហុយឡើងខ្មួលខ្មាញ់ចេញពីក្នុងផ្ទះកើតហេតុ ព្រមទាំងមានអណ្ដាតភ្លើងចេញមកយ៉ាងសន្ធោសន្ធៅផងដែរ ពេលនោះសន្តិសុខ ដែលឃើញហេតុការណ៍បានទាញឈើមកគោះទ្វារ ដើម្បីឲ្យមនុស្សដែលនៅខាងក្នុងផ្ទះដឹងខ្លួន និងបាននាំគ្នារត់ចេញក្នុងផ្ទះយ៉ាងប្រញាប់ប្រញាល់ ដោយមិនប៉ះពាល់រងរបួសដល់មនុស្សណាម្នាក់ឡើយ។ ក្នុងអំឡុងពេលនោះដែរ ប្រជាពលរដ្ឋក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យជួយយករថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ ហើយក្នុងប្រតិបត្តិការណ៍ខាងលើនេះ កម្លាំងសមត្ថកិច្ចបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់ចំនួន១២គ្រឿង ក្នុងរយៈពេល១ម៉ោង ទើបគ្រប់គ្រងស្ថានភាពបានទាំងស្រុង ។

ក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ សមត្ថកិច្ចមូលដ្ឋាននៅមិនទាន់ដឹងថា បណ្ដាលមកពីអ្វីនោះទេ គ្រាន់តែដឹងថា មានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ូតូមួយគ្រឿង និងទ្រព្យសម្បត្តិក្នុងផ្ទះក្លាសេគ្រឿងសមុទ្រនេះ ខូតខាតអស់មួយចំនួនធំ ដោយមិនបណ្ដាលឲ្យមនុស្សណាម្នាក់រងរបួសនោះទេ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post