header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កែបៈ សង្វៀនជល់មាន់ និងអាប៉ោង១ កន្លែង ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ ចង្អើរ ខេត្តកែប ត្រូវលោកវរសេនីយ៍ឯក តាំង ភា រុំ ស្នងាររងទទួលផែន អន្តរាគមន៍ បានទទួលបទបញ្ជាពីលោកឧត្តមសេនីយ៍ ប៉ែន តារា ស្នងការខេត្ត ដឹកនាំកម្លាំងចុះប្រតិបត្តិការ បង្ក្រាប កាលពីព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ កាលពី​វេលាម៉ោង១០និង៣០នាទីព្រឹក។

ក្នុងកិច្ចប្រតិបត្តិការចុះបង្ក្រាបនោះដែរ សមត្ថកិច្ចបានរឹបអូសវត្ថុតាងមួយចំនួន ​មានដូចជា មាន់ជល់ចំនួន១៤ក្បាល សុម ក្រុង មាន់ ១៥សុម ម៉ូតូ២៤គ្រឿន កៅអីជ័រចំនួន៦កៅអី ម្ចាស់បើកទីតាំង ឈ្មោះ ប្រាក់ ធីម ភេទប្រុស ភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្តកែប។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានសាទរនូវចំណាត់ការបង្ក្រា​បល្បែងស៊ីសងផ្សេងៗ ក្នុងមូលដ្ឋាន របស់ពួកគាត់ និងមានការកោតសរសើរ ចំពោះការយកចិត្តទុកដាក់អនុវត្តន៍​ នូវគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាពទាំង៩ចំណុច សមត្ថកិច្ច ដែលតែងតែបានយកចិត្ត ទុកដាក់ ជាប្រចាំ ទាំងសន្តិ​សុខ សណ្តាប់ធ្នាប់សាធារណៈ បង្កការកក់ក្តៅ ក្នុងការរស់​នៅ​របស់ពលរដ្ឋ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post