header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពតៈ ការបោះបង្គោលចែក ភូមិសាស្ត្រខេត្តកំពត និងខេត្តកែប តាំងពីឆ្នាំ២០០៨ រហូតមកដល់ឆ្នាំ២០១៨ អាជ្ញាធរខេត្តកែប និងអាជ្ញាធរខេត្តកំពត មិនទាន់បានប្រកាសជាផ្លូវការប្រាប់ប្រជាពលរដ្ឋនៅឡើយទេ ។

ទោះជាបែបណា មានការបោះបង្គោលកាត់ដីខេត្តកំពត ចំនួនពលរដ្ឋ២ឃុំ គឺឃុំកូនសត្វ ស្រុកទឹកឈូ និងឃុំកំពង់ត្រាចខាងលិ ចស្រុកកំពង់ត្រាច ។ ឃុំទាំង២នេះ ត្រូវបានកាត់ចូលទៅខេត្តកែប ប៉ុន្តែមិនទាន់ជាផ្លូវការទេ គ្រាន់តែបោះបង្គោលចោល ។

ដូច្នេះហើយ ធ្វើឲ្យអាជ្ញាធរខេត្តទាំងពីរ ពិបាកគ្រាន់តែភ្នំមួយនៅចំណុចកណ្ដាល ដែលរងការកាយដីក៏អាជ្ញាធរទាំងពីរខេត្ត ចុះពិនិត្យត្រួតគ្នាដែរ ។

លោក យ៉ុងលី អាយុ៥៥ឆ្នាំ ជាពលរដ្ឋនៅភូមិកណ្ដាលទួល ឃុំកំពង់ត្រាចខាងលិច បាននិយាយប្រាប់ឲ្យដឹងថា ការបោះបង្គោលព្រំភូមិសាស្ត្រខេត្ត២នេះ មិនទាន់ជាច្បាស់ការទេ ។ ពលរដ្ឋរូបនេះនិយាយថា គ្រួសារគាត់មិនចង់ផ្លាស់ឈ្មោះភូមិសាស្ត្រកំណើតចាស់ ទៅរស់នៅខាងខេត្តកែបទេ ។

លោក ចាប់ ម៉ៅ មេភូមិកណ្ដាលទួល បាននិយាយប្រាប់ឲ្យដឹងថា ប្រជាពលរដ្ឋភាគច្រីន មិនចង់ផ្លាស់ទៅនៅខេត្តកែបទេ ។

លោកប្រធានភូមិកណ្ដាលទួលនិយាយប្រាប់បន្តថា គ្រាន់តែភ្នំមួយគេកាយដី មានអាជ្ញាធរចុះត្រួតពិនិត្យ២ ផ្សេងៗគ្នា ។

លោក អូន ខន អភិបាលស្រុកកំពង់ត្រាចបានមានប្រសាសន៍ថា លោក នឹងគ្រោងបង្កើតគណៈកម្មការស្រុកទាំង២ គឺស្រុកដំណាក់ចង្អើរ និងស្រុកកំពង់ត្រាច ពិភាក្សាគ្នា កំណត់ភូមិសាស្រ្ត ឲ្យបានជាក់លាក់ងាយស្រួលធ្វើការ ។

លោកមេភូមិចម្ការបី ឃុំពង់ទឹក ស្រុកដំណាក់ចង្អើរ ដែលមានភូមិសាស្រ្តជាប់ នឹងឃុំកំពង់ត្រាច ក៏បានត្អូញត្អែរពិបាកធ្វើការដែរ ព្រោះមិនទាន់ចែកភូមិសាស្ត្រឲ្យបានច្បាស់ សូម្បីតែគ្រោះថ្នាក់ចរាចរណ៍ ក៏នៅប្រចាំគ្នាដែរ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post