header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ អាងតែផ្លូវរលោងល្អ បើកបរលឿនដូចគ្នា ខ្វះការប្រុងប្រយ័ត្ន​ បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យមានអ្នករងរបួស៤នាក់ និងខូចខាតរថយន្ត២គ្រឿង​ និងក្រឡាប់បះជើងម្ខាង ចាក់ថ្មចោលរាយប៉ាយពេញផ្លូវតែម្តង ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង០១៖២០នាទីរសៀល ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបែកជាបួន តាមបណ្តោយផ្លូវ៥០ម៉ែត្រ កែងផ្លូវ៦០ម៉ែត្រ ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ នៅមុនពេលកើតហេតុ គេឃើញមានរថយន្តស៊េរីទំនើបមួយគ្រឿង ម៉ាក MINI SCION ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AL-6634 បើកបរពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន តាមបណ្តោយផ្លូវ៦០ម៉ែត្រ ស្របពេលនោះ ក៏មានរថយន្តកុងតឺន័រ ដឹកថ្មមួយគ្រឿងទៀតម៉ាក HINO ពណ៌ស្លាទុំ ពាក់ស្លាកលេខ កំពង់ស្ពឺ 3A-0671 បើកបរពីទិសដៅពីលិចទៅកើត តាមបណ្តោយផ្លូវ៥០ម៉ែត្រ លុះដល់ចំណុចផ្លូវបំបែកជាបួន រថយន្តដឹកថ្ម ព្យាយាមបើកគេចពីរថយន្តទំនើបខាងលើ តែចៃដន្យ គេចមិនផុត បានទៅបុកចំពីមុខរថយន្តទំនើបនោះ ហើយបួងចង្កូតជ្រុលបណ្ដាលឲ្យក្រឡាប់បះជើងម្ខាងចាក់ថ្មចោលរាយប៉ាយពេញផ្លូវតែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយកម្លាំងជំនាញ ចរាចរណ៍បានចុះមកវាស់វែង បន្ទាប់មក ក៏បានស្ទូចយករថយន្តទាំង២គ្រឿង ទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post