
ពោធិ៍សាត់ៈ នគរបាលជំនាញក្រុងពោធិ៍សាត់បានឲ្យដឹងថា បុរសម្នាក់មានវិបត្តិផ្លូវចិត្ត បានសម្រេចចិត្តបញ្ចប់ជីវិតរបស់ខ្លួន នៅក្នុងបន្ទប់ផ្ទះរបស់ខ្លួន ហើយនៅពេលដែលសមត្ថកិច្ចទៅត្រួតពិនិត្យសាកសព នៅបន្ទប់កន្លែងកើតហេតុនោះ បានរកឃើញកាំភ្លើង៣ដើម ។
ជនរងគ្រោះមានមុខរបរជាអ្នកលក់ដូរអីវ៉ាន់ចាប់ហួយនៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ មិនដឹងថា មានវិបត្តិផ្លូវចិត្តអ្វីនោះទេ ក៏បានបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង១៥នាទីព្រឹក ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
សមត្ថកិច្ចបានប្រាប់ថា ជនរងគ្រោះឈ្មោះ ស្រ៊ី វិសាល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរលក់ដូរអីវ៉ាន់ចាប់ហួយ នៅភូមិស្ពានថ្ម សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ នៅពេលសមត្ថកិច្ចចុះទៅពិនិត្យ បានរកឃើញកាំភ្លើងចំនួន៣ដើម គឺកាំភ្លើងខ្យល់វែង២ដើមបាញ់គ្រាប់សំណរ និងកាំភ្លើងខ្លីជ័រ បាញ់គ្រាប់កង់ ៕



