header ads

Sponsor

រិទ្ធី

ស្ត្រីសកម្មជនដីធ្លី៣នាក់មកពីសហគមន៍មានជម្លោះដីធ្លីផ្សេងៗគ្នា ត្រូវបានអាជ្ញាធរខណ្ឌដូនពេញដោះលែងវិញហើយ តែប៉ុន្មានម៉ោងក្រោយចាប់ខ្លួនកំឡុងពួកគាត់ធ្វើការតវ៉ានៅមុខផ្ទះសម្តេច ហ៊ុន សែន នៅព្រឹកមិញនេះ។ អ្នកច្រាយ នីម តំណាងឱ្យសហគមន៍រងគ្រោះដីធ្លី SOS ថ្មគោល បានប្រាប់ឱ្យដឹងថាអ្នកស្រី និងសកម្មជន២នាក់ផ្សេងទៀតត្រូវបានសមត្ថកិច្ចដោះលែងវិញហើយនៅថ្ងៃត្រង់នេះ។

សូមបញ្ជាក់ថាកាលពីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋជាង៣០នាក់ ដែលមានជំលោះដីធ្លីមកពីតំបន់ផ្សេងគ្នាមាន សហគមន៍ថ្មគោល SOS ខេត្តកោះកុង អតីតបុរីកីឡា បានប្រមូលផ្តុំគ្នានៅមុខសួនច្បារមុខផ្ទះនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីយកញត្តិទៅដាក់នៅខុទ្ទការល័យសម្តេច ហ៊ុន សែន ដើម្បីឱ្យលោកជួយរកដំណោះស្រាយជូនពួកគាត់ដែលជាអ្នករងគ្រោះ។ ពលរដ្ឋមានជម្លោះដីធ្លីក៏មានគម្រោងយកញត្តិទៅការិយាល័យអង្គការសហប្រជាជាតិប្រចាំកម្ពុជាផងដែរ។

ខណៈពួកគាត់កំពុងលើកបដាតវ៉ានៅមុខផ្ទះសម្តេច ហ៊ុន សែន ជិតវិមានឯករាជ សមត្ថកិច្ចខណ្ឌដូនពេញបានចាប់ខ្លួនសកម្មជន៣នាក់ ដាក់ឡានបញ្ជូនទៅខណ្ឌដូនពេញ ក្បែរផ្សារកណ្ដាល។ សកម្មជនទាំង៣រូបនោះមាន៖ អ្នកស្រី សៀ ណារ៉េត តំណាងពលរដ្ឋអតីតបុរីកីឡា អ្នកស្រី ព្រាប រដ្ឋា តំណាងប្រជាពលរដ្ឋខេត្តកោះកុង និងលោកស្រី ច្រាយ នីម តំណាងឱ្យហគមន៍រងគ្រោះដីធ្លីសហគមន៍ SOS ថ្មគោល។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post