header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

​ភ្នំពេញៈ កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី១ សហការជាមួយកម្លាំង ការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុន​ សត្យា នាយការិយាល័យ នៅវេលាម៉ោង៧:៣០នាទីយប់ ថ្ងៃអង្គារ ៦កើត ខែកត្កិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ បានចុះបង្រ្កាបទីតាំងបើកលេងល្បែងស៊ីសងខុសច្បាប់ (ហ្គេមបាញ់ត្រី) ចំនួន២ទីតាំង នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ២៧១ ភូមិ១ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធន់ រ៉ាវី ភេទស្រី អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកមើលការខុសត្រូវហ្គេមបាញ់ត្រី ស្នាក់នៅផ្ទះជួល ផ្លូវលេខ២៧១ សង្កាត់បឹងទំពន់ទី១​ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ព្រមទាំង​ដកហូតវត្ថុតាងមួយចំនួនរួមមាន ៖ ទូរហ្គេមបាញ់ត្រីចំនួន៥ទូ, ម៉ូនីទ័រចំនួន៨គ្រឿង, សៀវភៅកត់ពង់(ហ្គេម) ចំនួន៣ក្បាល, កៅអីពូកក្រហមចំនួន៤ ប្រាក់រៀលចំនួន ៣០,០០០០រៀល (សាមសិបម៉ឺនរៀលគត់) ។

ចំពោះជនសង្ស័យ និងវត្ថុតាង ដែលដកហូតនេះ ត្រូវបានការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ យកទៅចាត់ការបន្តតាមនីតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post