header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សាហាវមែន ផឹកស៊ីជាមួយគ្នា មិនគួលើកដៃចាក់សម្លាប់បែបនេះទៅកើត។ បុរសដែលគេស្គាល់ថា ជាប្រជាការពារភូមិតាឡីម្នាក់ ត្រូវឃាតកជាមិត្តភ័ក្តិផឹកស៊ីជាមួយគ្នាចាក់ចំនួន៣កាំបិត បណ្តាលឲ្យស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សពបុរសខាងលើមានឈ្មោះ កេត ស៊ីថា អាយុ៥២ឆ្នាំ មុខរបរប្រធានប្រជាការពារភូមិតាឡីស្នាក់នៅភូមិតាឡី សង្កាត់ដង្កោ ខណ្ឌដង្កោ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថាមុនពេលកើតជនរងគ្រោះបានជួយសម្រួលក្នុងរឿងជម្លោះវាយគ្នាបែកក្បាលដែលមានមិត្តភក្រ័ម្នាក់ទៀតដែលបានវាយជនដៃដល់បែកក្បាល ហើយជនរងគ្រោះដែលស្លាប់ខាងលើនេះបានជួយសម្របសម្រួលអោយខាងអ្នកវាយជនដៃដល់បែកក្បាល (បុរសប្រជាការពារ) ចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿង។

ក្រោយពីទទួលបានលុយរួចជនរងគ្រោះនិងជនដៃដល់រួមនិងមិត្តភ័ក្រ្ត៣នាក់ផ្សេងទៀត បាននាំគ្នាទៅផឹកស៊ីនៅហាងអាម៉ាហ្សូនរួចហើយក៏បបួលគ្នាមកផឹកបន្តនៅផ្ទះប្រពន្ធចុងជនរងគ្រោះថែមទៀត លុះជិះម៉ូតូដល់ពាក់កណ្តាលផ្លូវនៅលំសង្កាត់ជើងឯកជនដៃដល់បានឈប់ម៉ូតូរួចចុះពីលើម៉ូតូកាន់កាំបិតស្ទុះទៅចាក់ជនរងគ្រោះចំនួន៣កាំបិតរួចក៏ជិះម៉ូតូរត់គេចខ្លួនបាត់ដោយសុវត្ថិភាព។

ចំណែកជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យតែដោយមុខរបួសធ្ងន់ធ្ងរពេកគ្រូពេទ្យមិនអាចព្យាបាលបានបានដាច់ខ្យល់ស្លាប់ហើយបានដឹកយកផ្ទះវិញដើម្បីធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្នសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវស្វែងរកចាប់ខ្លួនឃាតករយកមកផ្តន្ទាទោសតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post