header ads

Sponsor

រិទ្ធី

នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ឯកឧត្តម យន្ត មីន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុបានកោតសរសើរដល់កងកម្លាំងមានសមត្ថកិច្ចផ្នែកពន្លត់អគ្គិភ័យព្រមទាំងសមត្ថកិច្ចចម្រុះមាននគរបាល កងរាជអាវុធហត្ថ កងយោធា និងកម្លាំងប្រជាការពារមូលដ្ឋានដែលបានចេញអន្តរាគមន៍ជួយទាន់ពេលវេលា ដោយក្នុងនោះកម្លាំងខ្លះចូលដល់គោលដៅដើម្បីពន្លត់ភ្លើង កម្លាំងខ្លះទៀតបិទសម្រួលចរាចរណ៍គ្រប់ផ្លូវចូលទៅខាងមុខផ្សារកន្លែងដែលកំពុងមានអគ្គិភ័យ និងកម្លាំងខ្លះទៀតរក្សាសន្តិសុខសណ្តាប់ធ្នាប់។

ជាមួយគ្នានេះដែរ ឯកឧត្តម យន្ត មីន ក៏បានណែនាំឱ្យមន្ត្រីជំនាញដោះស្រាយបញ្ហានេះតាមនិតិវិធីច្បាប់ និងបានណែនាំបន្ថែមឱ្យសមត្ថកិច្ចធ្វើការត្រួតពិនិត្យជាប្រចាំទៅលើកន្លែងលក់ប្រេងនានាពិសេសអ្នកលក់ប្រេងក្រៅស្ថានីយ៍តាមផ្លូវ ត្រូវមានបំពាក់ឧបករណ៍បំពង់ពន្លត់អគ្គិភ័យ និងឱ្យអ្នកលក់ប្រេងប្រុងប្រយត្ន័ត្រួតពិនិត្យរាល់ពេលមានអតិថិជនចូលមកចាក់ប្រេង ដូចជាហាមជក់បារី និងពន្លត់ម៉ាស៊ីនយានយន្តជាដើម។

សូមបញ្ជាក់ថាកាលពីវេលាម៉ោង១១​ព្រឹក ​ថ្ងៃ​ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៨ មានអគ្គិភ័យមួយបានកើតឡើងនៅផ្ទះលក់សាំងមួយកន្លែង ដែលមានទីតាំងស្ថិតនៅមុខផ្សារលើ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បណ្ដាលឲ្យខូចខាតរថយន្ដចំនួន៤គ្រឿង ម៉ូតូ២គ្រឿង និងម៉ូតូរឺម៉កមួយគ្រឿង មូលហេតុនៃអគ្គិភ័យនេះ ដោយសារតែអ្នកបើកបររឺម៉កកង់បីម្នាក់ចូលចាក់សាំង ហើយបានជក់បារី និងបង្កឲ្យមានភ្លើងឆាបឆេះឡើង។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post