header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ដោយសារតែការប្រើប្រាស់គ្រឿងញៀនហួសកម្រិត បណ្ដាលឲ្យបុរសជនជនជាតិអូស្ត្រាលីម្នាក់ គាំងបេះដូងស្លាប់ក្នុងសណ្ឋាគារយីហោ “ប៊ី ឡាប៊ុង” (Bills la bong ) បង្កឲ្យមានការភ្ញាក់ផ្អើលដល់សមត្ថកិច្ចខណ្ឌដូនពេញ ចុះទៅត្រួតពិនិត្យមើលជាក់ស្តែងផងដែរ។

ករណីជនបរទេសប្រើប្រាសគ្រឿងញៀនហួសកម្រិត បណ្ដាលឲ្យគាំងបេះដូងស្លាប់ នៅក្នុងសណ្ឋាគារយីហោ ប៊ី ឡាប៊ុង (Bills la bong ) កើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ថ្ងៃពុធ ៧កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្ទះលេខ៥ ផ្លូវលេខ១៥៨ ភូមិ១០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ។

តាមប្រភពពីមន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា សពជនរងគ្រោះឈ្មោះ Luke Benjamin Brudenell ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិអូស្ត្រលី មុខរបរ ទេសចរណ៍ ស្នាក់នៅទីតាំងកើតហេតុខាងលើ។

មន្រ្តីដដែលបន្តថា ក្រោយពេលកើតហេតុកម្លាំងជំនាញខណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍បឹងរាំង ចុះទៅដល់កន្លែងកើតហេតុ និងកម្លាំងការិយាល័យនគរបាលបច្ចេកទេស វិទ្យាសាស្រ្ត ដើម្បីបង្កើតគណៈកម្មាធិការធ្វើកោសល្យវិច្ច័យពិនិត្យសាកសព ជាលទ្ធិផលតាមការពិនិត្យការិយាល័យជំនាញបច្ចេកទេស បានបញ្ជាក់ថា សពជនរងគ្រោះមានការប្រីប្រាស់សារធាតុញៀន បណ្តាលឲ្យគាំងបេះដូងស្លាប់។

សម្ភារៈបន្សល់ទុកមាន៖ ១-លិខិតឆ្លងដែន២ក្បាល PX 0810968, ២-កាតATM ចំនួន១, ៣-លុយដូល្លារចំនួន៣៩ដុល្លារ, លុយបាត២០បាត, លុយនវ៉េ១០០, លុយផោន១០ផោន, លុយដុង ២០០០០ដុង, លុយឡាវ៤៥០០ឡាវ, ៤-កាបូបដៃ១, កាបូបស្ពាយ១ នឹងខោអាវមួយចំនួន។

ក្រោយពីពិនិត្យសពរួចរាល់ហើយ ខាងជំនាញបច្ចេកទេសបានយកសពឲ្យទៅសមត្ថកិច្ចមូលដ្ឋានដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យរុស្ស៊ី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post