header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ រថយន្ត SIENNA បើកមកឈប់ចតអែបសួនច្បារពុះចែកទ្រូងផ្លូវ ត្រង់ចំណុចដែលមានដាក់ស្លាកសញ្ញាហាមចតចំពោះយានយន្តគ្រប់ប្រភេទ ស្រាប់តែ​ត្រូវបានរថយន្ត PRIUS មួយគ្រឿង បើកបរដោយបុរសពីរនាក់​ ស្រវឹងស្រាស្រឿងៗ បានរេចង្កូតទៅបុកពីក្រោយពេញទំហឹង បណ្តាលឱ្យរងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំ។

គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង១៖៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍​ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវរដ្ឋសភា ទល់មុខរដ្ឋសភាជាតិ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យភ្នាក់ងារ ខេមប៉ុស្តិ៍ ឲ្យ​ដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត SINEEA មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N-1777 បើកបរដោយតៃកុងជាជនជាតិខ្មែរ ដឹកជនជាតិចិន ដែលជាម្ចាស់រថយន្ត មកឈប់ចតអែបសួនច្បារពុះចែកទ្រូងផ្លូវ (មានដាក់ស្លាកសញ្ញាហាមចតចំពោះយានយន្តគ្រប់ប្រភេទ) រួចនាំជនជាតិចិននោះឡើង NAGA II លុះមកដល់វេលាម៉ោងកើតហេតុខាងលើ ស្រាប់តែមានរថយន្ត PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-7890 បើកបរដោយបុរស២នាក់​ ក្នុងស្ថានភាពស្រវឹងស្រាស្រឿងៗ ធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា ក្នុងល្បឿនលឿន លុះរេចង្កូតទៅបុកពីក្រោយរថយន្ត SINEEA ខាងលើ បណ្ដាលឱ្យរងការខូចខាតរថយន្តទាំង២គ្រឿងយ៉ាងដំណំតែម្តង។

បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកដល់កន្លែងកើតហេតុ អោយភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន ទើបតៃកុងរថយន្ត SIENNA បានទាក់ទងទូរស័ព្ទទៅជនជាតិចិនប្រុសស្រីទាំង២នាក់នោះ អោយចុះពីលើ NAGA II មកដោះស្រាយគ្នា ដោយភាគីខាងរថយន្ត PIRUS សុំសម្របសម្រួលសងជាសំណង ៤០០ដុល្លារ​ ឬក៏យករថយន្តទៅជួសជុលអោយដូចដើមវិញ តែបែរជាជនជាតិចិននោះ ទារសំណង រហូតដល់ ៦០០០ដុល្លារ គ្រាន់តែឮ៦០០០ពាន់ដុល្លារ ហើយរង់ចាំយូរទៀតនោះ ភាគីខាងរថយន្ត PIRUS ក៏សម្រេចប្រគល់ឲ្យសមត្ថកិច្ច តែដោយមានការជួយសម្រេបសម្រួលពីបងប្អូនអ្នករត់តាក់ស៊ី និងបងប្អូនអ្នកសារព័ត៌មានជួយប្រាប់ថា "បើសិនជាយកទៅដោះស្រាយនៅខាងចរាចរណ៍ក្រុង គឺត្រូវចំណាយពេលយូរ ព្រោះមានករណីចរាចរណ៍រាប់សិបករណី ដែលសមត្ថកិច្ចក្រុងយកទៅរក្សាទុក និងដោះស្រាយបន្តបន្ទាប់តាមលំដាប់ បើគិតអាចពីកន្លះខែ ឬជិតមួយខែ ​ទើបបានដោះស្រាយ​" ទើបភាគីទាំងសងខាងមិនចង់វែងឆ្ងាយ ភាគីខាងរថយន្ត PRIUS សុំចេញសំណងទាំងស្រុង ទើបភាគីជនជាតិចិនម្ចាស់រថយន្តបង្ក ក៏យល់ព្រមអោយរថយន្តទៅជួសជុលអោយដូចដើមវិញផងដែរ។

បច្ចុប្បន្នភាគីរថយន្ត PRIUS បានហៅរថយន្តមកស្ទូចយករថយន្ត SIENNA និងរថយន្តរបស់ខ្លួន យកទៅជួសជុលនៅហ្គារ៉ាស់ឡានតាខ្មៅ​ ដើម្បីបញ្ចប់រឿងផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post