header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ក្រុមក្មេងស្ទាវជាច្រើនក្រុម តែងតែធ្វើសកម្មភាពយកដុំថ្ម​គប់​ទៅលើរថយន្តមិនថាតូច ឬធំ នៅពេលយប់ តែងតែបង្កឲ្យ​មានអ្នករងរបួស និងខូចខាតរថយន្ត​ផងដែរ។

ករណីនេះមានសេចក្តីរាយការណ៍មកថា កើតឡើងញយដងហើយ ដែលក្មេងពាលគប់រថយន្តធ្វើដំណើរតាមផ្លូវ ជាក់ស្ដែង កាលពី​យប់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីភ្ញាក់ផ្អើលមួយកើតឡើង បុរសម្នាក់បាន​បែកក្បាល បន្ទាប់ពីត្រូវបានក្រុមក្មេងពាលគប់បែកកញ្ចក់រថយន្ត នៅចំណុចសាលារៀនស្មែត ស្ថិតក្នុង​ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ដោយឡែកក្រុងកំពង់ឆ្នាំងវិញ ចាប់ពីចុងស្ពានខ្សាម សង្កាត់ខ្សាម រហូតដល់ ចុងទន្លេសាប ក្រុងកំពង់ឆ្នាំង ក៏ធ្លាប់មានករណីក្មេងពាលមួយក្រុម ជិះម៉ូ​តូចាំឆ្មក់ យកដុំថ្មគប់ទៅលើរថយន្តដែលធ្វើដំណើរតាមផ្លូវ ដូចគ្នាផងដែរ។

ជុំវិញបញ្ហាខាងលើនេះ ពលរដ្ឋ​សូមឲ្យ​សមត្ថកិច្ចនៅតាមបណ្តាចំណុះខាងលើនេះ គួរតែមានវិធានការបន្ទាន់ផង បើមិនអ៊ីចឹងទេ អាចកើតមានគ្រោះថ្នាក់ដល់អាយុជីវិតអ្នកដទៃ ដែលកំពុងធ្វើដំណើរតាមផ្លូវសាធារណជាក់ជាមិនខាត​៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post