header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ឆ្នាំងៈ ក្រុមអ្នកសារព័ត៌មានជាង២០អង្គភាព នៅក្នុងខេត្តកំពង់ឆ្នាំង និងមកពីរាជធានីភ្នំពេញ កាលពី​ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ បាននាំគ្នាចុះទៅយកព័ត៌មាននៅក្នុងការដ្ឋានបូមខ្សាច់មួយកន្លែង ស្ថិតនៅក្នុងភូមិអ្នកតាហាង ឃុំកំពង់ត្រឡាច ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ប៉ុន្តែត្រូវបានអ្នកយាមការដ្ឋានរារាំងមិនឲ្យចូលយកព័ត៌មានឡើយ ដោយបានបិទបារាស់ឃាត់ថា ថៅកែគេមិនអនុញ្ញាតឲ្យចូលទេ។

ជុំវិញបញ្ហានេះ ក្រុមអ្នកកាសែតមានការសង្ស័យថា ការរារាំងមិនឲ្យអ្នកកាសែត ចូលយកព័ត៌មានក្នុងការដ្ឋានមួយនេះ ត្រូវបានគេសង្ស័យថា នៅក្នុងការដ្ឋាននេះ ទំនងជាបានប្រព្រឹត្តអំពើអ្វីមួយខុសច្បាប់ ដែលគេព្យាយាមបិទបាំងភ្នែកសាធារណជន មិនអោយអ្នកកាសែតដែលជាអ្នករាយការណ៍ព័ត៌មានដឹង។

ក្រុមអ្នកសារព័ត៌មាននៅក្នុងខេត្តកំពង់ឆ្នាំង ដែលធ្លាប់បានចូលថតនៅក្នុងទីតាំងការដ្ឋានបូមខ្សាច់មួយនេះ កាលពីសប្តាហ៍មុនបានឲ្យដឹងថា ក្នុងការដ្ឋានបូមខ្សាច់មួយនេះ មានឈ្មោះ​បុរាណមួយថា ទូលព្រះធាតុ ជាទួលដែលប្រជាពលរដ្ឋគោរពបូជា និងមានផ្នូរសពបុរាណមួយកន្លែងនៅទីនេះ ដែលត្រូវបានក្រុមហ៊ុនបូមខ្សាច់នេះ ឈូសឆាយបំផ្លាញទួលបុរាណនោះចោលស្ទើរតែអស់ទៅហើយ ដែលគេសង្ស័យថា នៅក្នុងទួលបុរាណនោះ អាចនឹងមានវត្ថុមាន​តម្លៃរបស់បុព្វបុរសពីជំនាន់មុន ទើបម្ចាស់ការដ្ឋាននេះ មិនអនុញ្ញាតអោយក្រុមអ្នកកាសែតចូលយកព័ត៌មាន ពិនិត្យស្រាវជ្រាវ ដើម្បីរាយការណ៍​ព័ត៌មានជូនសាធារណជន និងប្រមុខរាជរដ្ឋាភិបាល។

ដោយឡែកយោងតាមសំណើចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ របស់សហគមន៍ ស្នើសុំលោកប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា បឹងទំនប់កុមារនេះ មានទំហំជាង២២៧.៥០០ម៉ែត្រការ៉េ គឺសហគមន៍ស្នើសុំស្តារបាតបឹងតែ១ហិកតាតែប៉ុណ្ណោះ ដើម្បីយកអាចម៍ដីលក់យកកម្រៃជួសជុលទំនប់កុមារប្រវែង១៧០០ម៉ែត្រ។ ប៉ុន្តែជាក់ស្តែងពេលសហគមន៍បានរំលោភលើកិច្ចព្រមព្រៀងជាមួយភាគីទី១ ឈ្មោះ លោក ញ៉ិល ឡុង នៅភ្នំពេញ ( ដែលភាគីទី១ កំពុងប្តឹងមេសហគមន៍ទៅតុលាករខេត្តទាមទារសំណងខូចខាត៥០ម៉ឺនដុល្លារ)  មកប្រគល់សិទ្ធិអោយភាគីទី២ ឈ្មោះ លោក រឿន ថាវរិទ្ធ នៅខេត្តព្រះសីហនុ បែរជាភាគីទី២ដាក់ម៉ាស៊ីនបូមខ្សាច់ធុនធំបូមខ្សាច់ក្នុងបឹងទាំងមូលដឹកលក់តែម្តង។

យោងតាមលិខិតរបស់លោកប្រធានសហគមន៍ និងប្រជាពលរដ្ឋរបស់សហគមន៍ដាក់ ស្នើសុំទៅលោកអភិបាលខេត្តចុះថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨ ដែលមានចុះហត្ថលេខាឯកភាពរបស់លោកមេភូមិអ្នកតាហាង លោកមេឃុំកំពង់ត្រឡាច និងលោក ឈឹម វុទ្ធា អភិបាលស្រុកកំពង់ត្រឡាច គឺបានស្នើសុំជួសជុលស្ពាន និងទំនប់កុមារប្រវែង១៧០០ម៉ែត្រ និងទ្វារទឹក២តែប៉ុណ្ណោះ មិនបានស្នើសុំអោយក្រុមហ៊ុនលោក រឿន ថាវរិទ្ធ បូមខ្សាច់ក្នុងបឹងទាំងមូលទំហំជាង២២ហិកតា លក់យកលុយជួសជុលទំនប់នោះឡើយ។

រឿងនេះក្រុមអ្នកកាសែតសូមសំណូមពរដល់ក្រសួងពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ និងអាជ្ញាធរជាតិ សូមមេត្តាបង្កើតអន្តរក្រសួងពាក់ព័ន្ធចុះមកពិនិត្យការដ្ឋានមួយនេះ ដើម្បីអោយក្រុមអ្នកកាសែត ក៏ដូចជាប្រជាពលរដ្ឋអស់ការសង្ស័យផង ថាតើការផ្តល់អាជ្ញាបណ្ណ័របស់ស្រុក និងខេត្តស្របច្បាប់ ឬក៏ខុសច្បាប់ ។

ដោយឡែកការឈូសឆាយទួលបុរាណ និងផ្នូរបុរាណពីជំនាន់មុន ដែលភាសាច្បាប់នៅក្នុងតុលាការថា ជាការប្រមាថទីបញ្ចុះសព ដែលប្រជាពលរដ្ឋគោរពបូជារបស់ក្រុមហ៊ុនមួយនេះតើមានទោសដែរឬទេ....!! នឹងតើគួរផ្តល់អាជ្ញាបណ្ណ័អោយ ឬត្រូវលុបអាជ្ញាបណ្ណ័ចោល...៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post