header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទើបតែថ្ងៃទី២ប៉ុណ្ណោះ នៃការអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ស្រាប់តែលេចមុខជនសង្ស័យប្រើប្រាស់ និងរក្សាទុកគ្រឿងញៀន១សំបុកចំនួន៨នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ ពីក្នុងហោប៉ាវរបស់ជនរងគ្រោះ ក្នុងពេលកំពុងបើម៉ូតូដឹកប្រពន្ធតាមដងផ្លូវសាធារណៈ ប៉ុន្តែជាលទ្ធផលត្រូវជាប់ខ្នោះទាំងអស់ របស់កម្លាំងនគរបាលខណ្ឌឬស្សីកែវ ដែលស្ថិតក្រោមការដឹកនាំបញ្ចាដោយផ្ទាល់ពីលោកវរសេនីយ៍ឯក គល់ យី អធិការខណ្ឌ តាំងពីម៉ោងជាង៨ រហូតដល់វេលារំលងអាធ្រាតឈានចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨យប់មិញនេះ។

ប្រតិបត្តិការខាងលើនេះ គឺបានអនុវត្តឡើងក្រោមការស៊ើបអង្កេតភ្លាមៗ នៅក្នុង២គោលដៅ និង២ករណីផ្សេងគ្នា នៅត្រង់ចំណុចផ្ទះសំណាក់បឹងលាភ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងក្រុមទី៨ ភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ និងមួយទីតាំងទៀតស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ត្រង់ចំណុចក្រុមទី៤ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យទី១-ឈ្មោះ ថុន បុរី ភេទប្រុស អាយុ១៨ឆ្នាំណមុខរបរគ្មាន ស្នាក់នៅផ្ទះជួលគ្មានលេខ តាមបណ្ដោយផ្លូវលំ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ (មានសារធាតុញៀន) និងជាអ្នកបើកម៉ូតូ ទី២-ឈ្មោះ និត ចន្ថា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរជាងឡាន ស្នាក់នៅផ្ទះគ្មានលេខ ក្នុងភូមិដួង សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) និងជាអ្នកធ្វើសកម្មភាពឆក់ ទី៣-ឈ្មោះ ផេង ដារ៉ាត់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល (មានសារធាតុញៀន) ជាបក្ខពួក ទី៤-ឈ្មោះ គក់ រតនា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងម៉ូតូ ស្នាក់នៅភូមិប្រាសាទ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល (គ្មានសារធាតុញៀន) ជាបក្ខពួក ទី៥-ឈ្មោះ រ៉ន រុំ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញ្ញាឮ ខេត្តកណ្តាល (គ្មានសារធាតុញៀន) ជាបក្ខពួក ទី៦-ឈ្មោះ ហម បញ្ញា ភេទប្រុស អាយុ២០ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិធំ សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ (មានសារធាតុញៀន) ជាបក្ខពួក។ រីឯជនរងគ្រោះឈ្មោះ សុខ ភារម្យ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅផ្ទះលេខ០៨៩ តាមបណ្ដោយផ្លូវរថភ្លើង ក្រុមទី៩ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ។

លោក គល់ យី បានបញ្ជាក់ថា នៅក្នុងជំហ៊ានដំបូងនៃលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់របៀបរៀបរយសាធារណៈ នាឱកាសអបអរសាទរព្រះរាជពិធីបុណ្យអ៊ំទូក បណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ហើយឈានដល់ដេញតាមស្រាវជ្រាវបង្ក្រាបបានជាក់ស្ដែងចំពោះក្រុមជនសង្ស័យជាចោរឆក់ទូរស័ព្ទចំនួន៦នាក់ គឺបានធ្វើឡើងក្ដៅៗតែម្ដង ក្រោយពីសមត្ថកិច្ចទទួលបានសេចក្ដីរាយការណ៍ពីជនរងគ្រោះ ដែលបានស្គាល់ច្បាស់អំពីស្លាកលេខម៉ូតូ និងភិនភាគរបស់បក្ខពួកជនសង្ស័យចំនួន២នាក់ ក្នុងចំណោម៦នាក់ បានជិះម៉ូតូមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ របស់គាត់ចេញពីក្នុងហោប៉ាវ ហើយជិះរត់គេចខ្លួនបាត់ស្រមោល នៅខណៈពេលដែលគាត់ (ជនរងគ្រោះ) កំពុងតែជិះបើកម៉ូតូដឹកប្រពន្ធតាមបណ្ដោយផ្លូវលេខ៥៩៨ (ហៅផ្លូវជាសុផារ៉ា) ដែលជាករណីទី១ ដកហូតបានម៉ូតូចំនួន២គ្រឿង ក្នុងនោះមានម៉ាកប៊ីត ពណ៌សលាយខៀវ ១គ្រឿង ពាក់ស្លាកលេខ ផ្នំពេញ 1HD-2002 (ជាម៉ូតូជិះធ្វើសកម្មភាព) និង១គ្រឿងទៀតម៉ាកC110 ពណ៌ខ្មៅ សេរីឆ្នាំ2012 ពាក់ស្លាកលេខ ភ្នំពេញ 1BQ-1086 ជាមួយទូរសព្ធ័ចំនួន៤គ្រឿង មានម៉ាកអាយហ្វូនភ្លើសពណ៌ខ្មៅ១គ្រឿង (ជារបស់ជនរងគ្រោះ), ម៉ាកអាយហ្វូនស៊ិចពណ៌ស១គ្រឿង (ជារបស់ជនសង្ស័យ) និងម៉ាកនូគាអ៊ិនចុចពិលចំនួន៣គ្រឿង (ជារបស់ជនសង្ស័យ)។

លោក គល់ យី បានបញ្ចាក់ទៀតថា ករណីទី២ គឺជាការបង្ក្រាបក្រុមរក្សាទុកដោយខុសច្បាប់នូវសាធាតុញៀន ដោយក្នុងប្រតិបត្តិការនោះឃាត់ខ្លួនជនសង្ស័យឈ្មោះ ឡង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ពោត ស្នាក់នៅភូមិអរិយ្យក្សត្រ ឃុំអរិយ្យក្សត្រ ស្រុកល្វាឯម ខេត្តកណ្ដាល និងម្នាក់ទៀតឈ្មោះ ម៉ង់ ណាម ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិវៀតណាម មុខរបរលក់ត្រី ស្នាក់នៅភូមិព្រែកតាគង់ ឃំសំពៅលូន ដកហូតបានក្រាមពណ៌សថ្លាចំនួន០២កញ្ចប់តូច និងម៉ូតូ០១គ្រឿងម៉ាកសង់ការ៉េ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1C M-5597។

ទោះបីយ៉ាងណាក៏ដោយ សម្រាប់ទូរស័ព្ទរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនវិញ បន្ទាប់ពីបង្ក្រាបឃាត់ខ្លួនក្រុមជនសង្ស័យជាចោរឆក់ទូរស័ព្ទមួយសំបុកចំនួន៦នាក់ និង២នាក់ផ្សេងទៀតរក្សាទុកថ្នាំញៀន ក្នុង២គោលដៅ និង២ករណីផ្សេងគ្នា រួមជាមួយវត្ថុតាងពាក់ព័ន្ធទាំងឡាយ ដែលដកហូតបានពីសកម្មភាព បាននិងកំពុងស្ថិតនៅក្រោមការឃុំខ្លួនសាកសួបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ក្នុងការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post