header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រះសីហនុៈ នៅវេលាម៉ោង២:៥២នាទីទៀបភ្លឺ ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អគ្គិសនីខេត្តព្រះសីហនុ សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនី បណ្តោះអាសន្ននៅចន្លោះបន្ទប់ភ្លើង PTT29 និង PTT30 មានករណីឆេះខ្សែកាបអុបទិចដែលបណ្តាលឲ្យឆេះខ្សែបណ្តាញLV ដែលធ្វើឲ្យ​អ្នកប្រើប្រាស់នៅបន្ទប់ភើ្លងPMT218 ដាច់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ដើម្បីឲ្យអង្គភាពពន្លត់អគ្គិភ័យ ធ្វើការបាញ់ទឹកត្រង់កន្លែងដែលឆេះ និងឲ្យក្រុមការងារចុះពិនិត្យនិងជួសជុល នៅទល់មុខធនាគារអេស៊ីលីដា ដែលស្ថិតនៅសង្កាត់លេខ០២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

បច្ចុប្បន្ន​ប្រជាពលរដ្ឋ​ដែលប្រើប្រាស់និងភ្ជាប់ចរន្ត​ប្រអប់ភ្លើងខាងលើ​ នៅមិនទាន់​មាន​ចរន្តអគ្គិសនី​ប្រើប្រាស់​វិញនៅឡើយទេ ព្រោះ​ទីតាំងកើតហេតុមានភាពងងឹត និងស្ថានភាពពិបាកក្នុងការជួសជុលពេក ទើបក្រុមការងារអគ្គិសនីខេត្តព្រះសីហនុ សូមធ្វើការជួសជុលនូវពេលព្រឹកវិញ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post