header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ព្រៃវែង៖ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន មេបញ្ជាការកងរាជអាវុធខេត្តព្រៃវែង នៅវេលាម៉ោង ១៨ និង២៥នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ កម្លាំងមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តព្រៃវែង សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកពារាំង ដឹកនាំដោយលោកវរសេនីយ៍ត្រី ផាត់ សុជោត ប្រធានមន្ទីរយុត្តិធម៌ បានចុះបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀន នៅភូមិកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន ០៥នាក់ រួមមាន៖ 

  • ១. ឈ្មោះ តឹក វាសនា ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្នភូមិអូតាថុក ឃុំថ្មពូន ស្រុកព្រៃឈរ ខេត្តកំពង់ចាម 
  • ២. ឈ្មោះ វ៉ុន វូ ភេទប្រុស អាយុ ២០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល 
  • ៣. ឈ្មោះ ចេក ចិត្រ ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល 
  • ៤. ឈ្មោះ ពិត ផានិត ភេទប្រុសអាយុ ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិសេដា ឃុំវិហារសួគ៌ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល 
  • ៥. ឈ្មោះ សឿង ស្រីពៅ ភេទស្រី អាយុ ២៩ឆ្នាំ មុខរបរម៉ាស្សា រស់នៅភូមិព្រែកតាអុង ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្ដាល

រួមទាំងដកហូតបានវត្ថុតាងមាន៖ ម្សៅក្រាមពណ៌សចំនួន ០២កញ្ចប់ ,ទូរស័ព្ទចំនួន ០៦គ្រឿង, ម៉ូតូចំនួន ០២គ្រឿង និងឧបករណ៍សម្រាប់ជក់ថ្នាំ ០១សម្រាប់ផងដែរ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានឃាត់នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែង ដើម្បីកសាងសុំណុំរឿងចាត់ការតាមនីតិវិធី។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post