header ads

Sponsor

រិទ្ធី

លោក ហៃ វណ្ណា ប្រធាន​ចលនា​សង្គ្រោះជាតិ នៅ​ប្រទេស​ជប៉ុន បានប្រកាសពីគម្រោងរៃអង្គាស​ថវិកាដើម្បី​ជួល​មេធាវី​ប្ដឹង​លោក ហេង​ សួរ​ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ទៅតុលាការប្រទេសជប៉ុន ប្រទេសកូរ៉េខាងត្បូងជាដើម។ គម្រោងរៃអង្គាស​ថវិកាធ្វើឡើងកាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ដែលគម្រោងនេះត្រូវការថវិកាម្នាក់ ​១ម៉ឺន​យ៉េន(ប្រមាណ​ជាង​១០០ដុល្លារ​)​។ លោក ហៃ វណ្ណា បានបញ្ជាក់ថា ​ ក្រុម​ការងារ​របស់លោក​មិន​បាន​បង្ខិតបង្ខំ​ទេ​ គឺ​តាម​ទឹក​ចិត្ត​ ដើម្បី​ជួយ​ខ្លួន​ឯង​ និង​ជួយ​ដល់​សង្គម​ខ្មែរ។ ​ 

ការរៃអង្គាសថវិការបស់លោក ហៃ វណ្ណា ដើម្បី​ជួល​មេធាវី​ប្ដឹង​លោក ហេង​ សួរ នេះ ធ្វើឡើងក្រោយពី​មានការបែកធ្លាយសំឡេងដែលគេសង្ស័យថាជាសំឡេងរបស់លោក ហេង សួរ ពីការការរៀបចំ​ផែន​ការជួល​ក្រុម​ជនពាល ឱ្យបង្ក​អំពើ​ហិង្សាធ្វើបាប​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

មុននឹងការវៃអង្គាសនេះ លោក ហៃ វណ្ណា បានសរសេរ​លិខិត​ចំហ​មួយផ្ញើ​ទៅ​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​អ្នកស្រី រ៉ូណា ស្មីត ស៊ើប​អង្កេត​​សំឡេង​បែក​ធ្លាយដែលគេសង្ស័យថាជាសំឡេង​របស់​លោក ហេង សួរ។

លិខិចំហនោះបន្ត​ទៀត​ថា​៖ ប្រសិនបើរក​ឃើញ​ថា សំឡេង​បែក​ធ្លាយ​នោះ​ពិតជា​សំឡេង​របស់​លោក ហេង សួរ មែន​នោះ សូម​ឱ្យ​អ្នកស្រី ជួយ​គាំទ្រដើម្បី​ដាក់​បណ្ដឹង​ប្រឆាំង​បុគ្គល​នេះ​ទៅ​តុលាការ​បណ្ដា​ប្រទេស​មួយ​ចំនួន និង​តុលាការអន្តរជាតិ ធ្វើ​យ៉ាងណា​ដែល​អាច​ដាក់​ទណ្ឌកម្ម​បុគ្គល​នេះ​បាន។

គួររំលឹកថាកាលពី​ដើមខែតុលា មាន​ខ្សែអាត់​សំឡេង​មួយ មាន​រយៈពេល​ជាង១​នាទី បាន​បែក​ធ្លាយនៅតាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​គេ​សង្ស័យ​ថាជា​សំឡេង​របស់​លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និយាយ​ពី​ការរៀបចំ​ផែន​ការជួល​ក្រុម​ជនពាល ឱ្យបង្ក​អំពើ​ហិង្សា និង​បង្កើត​ជា​ព្រឹត្តិការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ជាដើម ដើម្បី​ធ្វើបាប​ក្រុម​ប្រឆាំង​នៅ​ក្រៅ​ប្រទេស និង​នៅ​ក្នុង​ប្រទេស​កម្ពុជា។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post