header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានថ្លែងថា បច្ចុប្បន្នតម្រូវការឱសថកំពុងមានកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ទើបជនឆ្លៀត ឱកាសនិយមមួយចំនួន បានលបលួចផលិត ឱសថក្លែងក្លាយ និងអន់គុណភាព មកចរាចរនៅលើទីផ្សារកម្ពុជា។

សម្ដេច ស ខេង បានមានប្រសាសន៍ ក្នុងពិធីបិទសន្និសីទអន្តរជាតិ ថ្នាក់តំបន់ស្តីពីការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ និងអន់គុណភាព នៅរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ថា សន្និសីទជាអន្តរជាតិនាពេលនេះ ធ្វើឡើងស្របតាមកាលៈទេសៈ របស់កម្ពុជាទៅនឹងការប្រយុទ្ធប្រឆាំង ឱសថក្លែងក្លាយ និងអន់គុណភាព ដែលកំពុងយកចិត្តទុកដាក់ជាខ្លាំង។

សម្តេចបន្តថា ដោយសារសុខសន្តិភាព ស្ថេរភាពនយោបាយ បានធ្វើឲ្យកម្ពុជា ក៏ដូចជាប្រទេសនៅក្នុងតំបន់ កាន់តែមានតម្រូវការ លើការប្រើប្រាស់ទំនិញគ្រប់ប្រភេទ។ ក្នុងនោះ ឱសថជាតម្រូវការសំខាន់ និងចាំបាច់មិនអាចខ្វះបាន ។

ឧបនាយករដ្ឋមន្រ្តីបន្ថែមថា “ទន្ទឹមនឹងតម្រូវការប្រើប្រាស់ឱសថ ទើបជនល្មើសឆ្លៀត ឱកាសខិតខំផលិត ចរាចរ និងចែកចាយលើឱសថក្លែងក្លាយ និងអន់គុណភាព លើទីផ្សារ ដែលនាំឲ្យពលរដ្ឋរងគ្រោះ និងថែមទាំងខាតថវិកា យ៉ាងច្រើនសន្ធឹកសន្ធាប់ និងករណីខ្លះបណ្តាលឲ្យប៉ះពាល់ ដល់អាយុជីវិតថែមទៀតផង” ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃអះអាងថា កម្ពុជាបានទទួលរងផងដែរ នូវការចរាចរឱសថក្លែងក្លាយ និងអន់គុណភាពក្នុងស្ថានភាព ជាប្រទេសប្រើប្រាស់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post