header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យ:​ កម្លាំងនគរបាលស្រុកថ្មពួកបានបញ្ជូនជនសង្ស័យម្នាក់មកកាន់សាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ទាប់ពីចាប់ខ្លួនពាក់ពន្ធ័នឹងករណីចាប់រំលោភប្អូនស្រីថ្លៃរបស់ខ្លួនកាលពីព្រលប់ថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៨កន្លងទៅ។

​លោក​ សៅ​ សារឿន​ អធិការនៃអធិការដ្ឋាននគរបាលស្រុកថ្មពួកបានអោយដឹងថា​ ជនរងគ្រោះឈ្មោះ​ ហ​ ស​ ត​ អាយុ១៧ឆ្នាំ។

យោងតាមការរៀបរាប់របស់នារីរងគ្រោះ​បានអោយដឹងថា ​ជនសង្ស័យឈ្មោះ​ កែវ វណ្ណឌី អាយុ ២៦ឆ្នាំ​ រស់នៅក្នុងភូមិជាមួយគ្នា​ហើយក៏ត្រូវជាបងថ្លៃផងដែរ។ នៅយប់កើតហេតុថ្ងៃទី១២ខែវិច្ឆិកា​ឆ្នាំ​២០១៨ម៉ោងប្រមាណ២០និង៣០នាទី​ជនសង្ស័យជាបងថ្លៃបានពឹងអោយខ្លួនជូនទៅផ្ទះវិញ​ដោយបងថ្លៃជាអ្នកឌុប​ តែជិះមកដល់ផ្លូវចូលផ្ទះជនសង្ស័យជាបងថ្លៃអត់ឈប់ទេបែរជាជិះបង្ហួសទៅចូលផ្លូវលំដីក្រុមហ៊ុនជាតិអភវឌ្ឍន៍ចំងាយ ៥០០០ម៉ែត្រ ពីផ្លូវជាតិលេខ៥៨ជាកន្លែងស្ងាត់បន្ទាប់មកក៏ចាប់បង្ខំតែម្តង។

នារីរងគ្រោះ​ បន្តទៀតថា ខ្លួនត្រូវបានបងថ្លៃដាល់ចំក្បាលពោះពីរដៃបណ្តាលអោយសន្លប់​ ហើយក៏ត្រូវបងថ្លៃរំលោភរហូតបានសម្រច។ ក្រោយពីដឹងខ្លួនក៏អង្វរអោយបងថ្លៃឌុបជូនខ្លួនមកផ្ទះវិញ។បន្ទាប់ពីជិះមកដល់ពាក់កណ្តាលផ្លូវក៏ជួបជាមួយអ្នករកសត្វខ្លួនក៏លោតចុះពីម៉ូតូស្រែកឡើងថាបងថ្លៃបានចាប់ខ្លួនរំលោភ​ លឺដូច្នេះបងថ្លៃក៏បន្ថែមល្បឿនគេចបាត់ស្រមោល។

លោក​ សៅ​ សារឿន​ បានបន្តថា​ក្រោយពីទទួលបានពាក្យបណ្តឹងនារីរងគ្រោះ​ លោកបានចាត់កម្លាំងស្រាវជ្រាវ​ រហូតដល់ថ្ងៃទី១៥ខែវិច្ឆិកា​ឆ្នាំ​២០១៨វេលាម៉ោង១៥និង៣០នាទីទើបកម្លាំងយើងឃាត់ខ្លួនបាននិងបញ្ជូនទៅតុលាការដើម្បីចាត់ការតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post