header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ យុវជនម្នាក់ បើកម៉ូតូ VIVA យ៉ាងលឿនឡើងលើស្ពានព្រះមុនីវង្ស ក៏ជ្រុលចង្កូតទៅបុករ៉ឺម៉កម៉ូតូលក់ចង្រិត ពីក្រោយពេញទំហឹង បណ្តាលឲ្យក្រឡាប់ខ្ទាតចង្រិតពេញផ្លូវ និងរងរបួសស្រាល៣នាក់ កាលពីវេលាម៉ោង១១៖១០នាទីយប់ ថ្ងៃទី១៥ ខែវិច្ឆិកា​ ឆ្នាំ២០១៨ នៅត្រង់ចំណុចល់ស្ពានព្រះមុនីវង្សថ្មី (ស្ពានច្បារអំពៅ) សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

តាមប្រភពពីកន្លែងកើតហេតុ បានរៀបរាប់ប្រាប់ភ្នាក់ងារ CAM POST ឲ្យដឹងថា មុនដំបូងគេឃើញយុវជនម្នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក Suzuki VIVA 110Cc ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AD-1274 បើកយ៉ាងលឿន តាមបណ្តោយផ្លូវព្រះមុនីវង្ស ទិសដៅពីលិចទៅកើត ឡើងលើស្ពានព្រះមុនីវង្សថ្មី លុះទៅដល់កន្លែងកើតហេតុ ក៏ជ្រុលទៅបុករ៉ឺម៉កម៉ូតូលក់ចង្រិត ជិះដោយបុរស២នាក់បងប្អូន ទើបមកពីលក់ចង្រិតវិញ ក្នុងគោលបំណងទៅផ្ទះនៅច្បារអំពៅ បុកពីក្រោយពេញទំហឹង បណ្តាលឲ្យរងរបួសស្រាល២នាក់ ជាអ្នកលក់ចង្រិត និងក្រឡាប់រ៉ឺម៉កខ្ទាតចង្រិត​រាយប៉ាយ​ពេញលើស្ពាន ត្រូវបាន​ដឹកយកទៅលាងរបួសដោយខ្លួនឯង ចំណែកអ្នកបើកម៉ូតូ VIVA រងរបួសស្រាល ត្រូវបានមិត្តភក្តិដឹកយកទៅបាត់។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកមកកន្លែងកើតហេតុដែរ តែភាគីខាងម៉ូតូបង្កហេតុ​ សុំធ្វើការសងសំណង​លើការខូចខាតទាំងអស់ទៅកាន់អ្នកលក់ចង្រិត ដើម្បីបញ្ចប់រឿង​ នៅកន្លែងកើតហេតុផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post