header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

រតនគិរីៈ យុវជនម្នាក់ ត្រូវបានកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌស្រុកបរកែវ សហការ ជាមួយកម្លាំងប៉ុស្តិ៍ទីងចាក់ ធ្វើការឃាត់ខ្លួន កាលពីម៉ោង៨ព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចក្នុងផ្ទះល្វែងកម្មករស្នាក់នៅ ស្ថិតក្នុងភូមិលូត ឃុំទីងចាក់ ស្រុកបរកែវ ខេត្តរតនគិរី ពាក់ពន្ធ័ករណីចាប់​រំលោភលើក្មេងស្រីអនីតិជន ក្រោយទទួលបាន​ពាក្យបណ្ដឹងរបស់ម្ដាយជានរងគ្រោះភ្លាម។

សមត្ថកិច្ចស្រុកបរកែវ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ ហន ហាង ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កម្មករ មានទីលំនៅសព្វថ្ងៃភូមិ  លូត ឃុំទីងចាក់ ស្រុក បរកែវ ខេត្តរតនគិរី។ ចំណែកក្មេងស្រី​រងគ្រោះឈ្មោះ  ស.យ ក.ញ្ញ អាយុ៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសព្វថ្ងៃ ស្រុកបរកែវ  ខេត្តរតនគិរី។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានកម្លាំង​សមត្ថកិច្ចនៃអធិការស្រុកបរកែវ កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាក់កាតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post