header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បន្ទាយមានជ័យៈ អធិការក្រុងប៉ោយប៉ែត​ លោក​ ធិន​ ស៊ិនដេត​ បាននិយាយថា​ ក្មេងទំនើងបីនាក់ ក្នុងចំណោមបក្ខពួកបួននាក់ ដែលតែងតែបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ កាលពីពេលកន្លងមក ត្រូវបានចាប់ខ្លួនបញ្ជូនទៅតុលាការហើយ ក្រោយពីពួកគេបានធ្វើសកម្មភាពកាប់ទៅលើបុរសជាអ្នករត់ម៉ូតូឌុបម្នាក់ រងរបួសធ្ងន់ កាលពីម៉ោង១០និង១០នាទីយប់ថ្ងៃទី ២៦ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុ​ចផ្លូវដើមពុទ្រា ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោក​ ធិន​ ​ស៊ិនដេត​ បានបញ្ជាក់ថា នៅយប់កើតហេតុក្មេងទំនើងទាំងបួននាក់ មានចេតនាវាយទៅលើជនជាតិបរទេសប្រហែលក្នុងបំណងប្លន់​ តែត្រូវជនរគ្រោះស្រែកអោយផ្អើល ខណៈជនរងគ្រោះកំពុងអង្គុយចាំម៉ូយម៉ូតូឌុប។ ដោយធ្វើសកម្មភាពមិនកើត​ ពួកគេក៏ជិះម៉ូតូចេញបាត់ទៅ​ ។ មួយសន្ទុះក្រោយមកក៏លេចមុខពួកគេជាថ្មី​ក្នុងដៃមានកាំបិត ​បាន​ធ្វើសកម្មភាពកាប់មកលើជនរងគ្រោះជាច្រើនកាំបិត​ ហើយក៏នាំគ្នារត់ឡើងម៉ូតូជិះចេញបាត់ទៅ។

ដោយទទួលបានតម្រុយខ្លះៗនៃមុខសញ្ញាពីអ្នកជិតខាង​ ជនរងគ្រោះនិងកាមេរ៉ាសុវត្ថិភាព​ កម្លាំងជំនាញរបស់អធិការក្រុងប៉ោយប៉ែត​ បានកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនក្រុមក្មេងទំនើងបីនាក់បន្តបន្ទាប់នៅព្រឹកថ្ងៃទី២៧ យកមកកសាងសំណុំរឿងបញ្ជូនទៅតុលការ​ រីឯបក្ខពួកម្នាក់ទៀត ដែលដឹងខ្លួនកំពុងរត់គេច​ខ្លួន សមត្ថកិច្ចក៏កំពុងបន្តស្វែងរកចាប់ខ្លួនផងដែរ។

បច្ចុប្បន្នជនរងគ្រោះឈ្មោះ គឹម ស្រេង ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉តូឌុបរស់នៅភូមិគីឡូ​ម៉ែត្រ​លេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដែលរងរបួសជើងខាងឆ្វេងធ្ងន់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុង​ ។ ចំណែក​ជនដៃដល់ទី១-ឈ្មោះ ធី ប៉េងលាង ភេទប្រុស អាយុ១៨ឆ្នាំ ជន​ជាតិខ្មែរ មុខរបរ បិតស្កុតម៉ូតូ មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ​​​​មានជ័យ (អ្នកបើកម៉ូតូ),២-ឈ្មោះវ៉ាន់ ពិសាល ហៅសា ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ទឹកកក មានទីលំនៅភូមិបាលិលេយ្យ១ សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជនដៃដល់មានកាន់កាំបិត),៣-ឈ្មោះនួន ហួរ ភេទ ប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរកម្មករលើកត្រី មានទីលំនៅភូមិមិត្តភាព សង្កាត់ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមនជ័យ។ ចំណែកបក្ខ​ពួកម្នាក់ទៀតឈ្មោះ ហៀង ហៅបៀង ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅខេត្តបាត់ដំបង ដែលរត់គេចខ្លួន កំពុងតាមចាប់ខ្លួន៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post