header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយ​ រថយន្តកាមារីឆ្លាម​មួយគ្រឿង បើកគេចពីម៉ូតូបានជ្រុលចង្កូតទៅបុកជាមួយរបាំងថ្មចែកទ្រូងផ្លូវ បណ្តាលឲ្យផ្ទុះកង់មុខផ្នែកខាងឆ្វេង និងផ្ទុះពោងសុវត្ថិភាពផងដែរ ចំណែកឯទ្រូងខូចខាតបន្តិចតែប៉ុណ្ណោះ តែសំណាងល្អដែលអ្នកបើកបរ​ មិនរបួសនោះទេ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៩:០៥នាទីយប់ ថ្ងៃសុក្រ​ ទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅត្រង់ចំណុចទល់មុខនឹងអគារ ព្រីន​ស៍ផ្លាហ្សា​ តាមផ្លូវព្រះនរោត្តម ស្ថិតក្នុងសង្កាត់ទន្លេ​បាសាក់​ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

សាក្សីដែលឃើញហេតុការណ៍ផ្ទាល់ភ្នែកបានរៀបរាប់ប្រាប់ភ្នាក់ងារខេមប៉ុស្តិ៍ថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿង ម៉ាក CAMRY ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2M-4112 បើកបរដោយបុរស២នាក់ ធ្វើដំណើរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងទៀត ជិះឆ្លងបញ្ច្រាសទិស ដោយសារតែមិនចង់ឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ទើបម្ចាស់រថយន្តបានសម្រេចចិត្ត គេចពីម៉ូតូខាងលើ ក៏ជ្រុលចង្កូតទៅបុកប៉ះរបាំងថ្មតែម្តង បណ្តាលឲ្យផ្ទុះកង់ផ្នែកខាងមុខ រួមទាំងបាក់​កាឡេ​ និងផ្ទុះពោងសុវត្ថិភាពផងដែរ រីឯរបាំងថ្មគ្រាន់តែ​កកិតបន្តិចបន្តួចតែប៉ុណ្ណោះ តែសំណាងល្អ ដែលអ្នកបើកបរ​ និងអ្នករួមដំណើរជាមួយ មិនបានរងរបួសនោះទេ។

បច្ចុប្បន្នក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ រួចទាក់ទងទៅកាន់សមត្ថកិច្ចជំនាញផ្នែកចរាចរក្រុង ចុះមកវាស់វែង និងស្ទូចយករថយន្តទៅរក្សាទុក នៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយសំណង លើការខូចខាតទ្រព្យសម្បត្តិរដ្ឋពេលក្រោយទៀត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post