header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ស្ត្រីម្នាក់ កំពុងឈររង់ចាំហៅម៉ូតូសណ្តោងរ៉ឺម៉កជិះទៅផ្សារតាខ្មៅ ត្រូវជនសង្ស័យជិះម៉ូតូមួយគ្រឿង មកធ្វើសកម្មភាពឆក់យកកាបូបលុយបានសម្រេច​ ហើយបានជិះម៉ូតូគេចខ្លួន។ ភ្លាមនោះជនរងគ្រោះ ក៏បានស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានមកដល់ ក៏បានប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចយកមកសាកសួរនៅស្នាក់ការប៉ុស្តិ៍ភ្លាមៗផងដែរ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១១:៣០នាទីព្រឹក ​ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចមុខដេប៉ូលក់គ្រឿងសំណង់ម៉ៅ គឹមសៀន ស្ថិតតាមផ្លូវជាតិលេខ២ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ញឹក មករា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះជួល ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរ បុគ្គលិកក្រុមហ៊ុនទឹកបរិសុទ្ធ លី យ៉ុង ត្រូវបានឃាត់ខ្លួន និងមានផ្ទុកសារធាតុញៀនក្នុងខ្លួនផងដែរ ។

​​ជនរងគ្រោះឈ្មោះ ម៉ឺន ឡៃ ភេទស្រី អាយុ៣១ឆ្នាំ មុខរបរ រៀនកាត់ដេរ មានទីលំនៅផ្ទះជួល ផ្លូវលំ ភូមិទួលរកា២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​វត្ថុតាងចាប់យក ៖ កាបូបដៃ ពណ៌ឈាមជ្រូក ចំនួន០១, លុយខ្មែរ២០,០០០រៀល, ទូរស័ព្ទដៃ០១គ្រឿង ម៉ាកសាំសុង ពណ៌ខ្មៅ , អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន០១សន្លឹក (ជារបស់ជនរងគ្រោះ) និងម៉ូតូ០១គ្រឿង ម៉ាក CLICK ពណ៌សលាយក្រហម លេខតួម៉ាស៊ីន ០០០២៩២៧ ពាក់ស្លាកលេខ កំពត 1E-2179 (ជារបស់ជនសង្ស័យ) ។ 

លោក​ វុឌ្ឈ​ ផូសារវ័ន្ត​ បានបញ្ជាក់ប្រាប់ភ្នាក់ងារ Cam Post (ខេមប៉ុស្តិ៍) បានដឹងពីដំណើររឿងថា​ ៖ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១៖០០នាទីព្រឹក ជនរងគ្រោះកំពុងឈរនៅចំណុចមុខដេប៉ូលក់គ្រឿងសំណង់ម៉ៅ គឹមសៀន ដែលជាចំណុចកើតហេតុ ដើម្បីរង់ចាំហៅម៉ូតូសណ្តោងរ៉ឺម៉ក ជិះទៅផ្សារតាខ្មៅ ដោយបានកាន់កាបូបដៃពណ៌ឈាមជ្រូកចំនួន០១មានដាក់ សម្ភារៈមួយចំនួនរួមមាន ៖ ទូរស័ព្ទដៃ០១គ្រឿងម៉ាកសាំសុង ពណ៌ខ្មៅ ,លុយខ្មែរចំនួន ២០០០០រៀល និង អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរចំនួន០១សន្លឹក ពេលនោះជនសង្ស័យបានជិះម៉ូតូ០១គ្រឿងម៉ាកឃ្លីក ពណ៌សលាយក្រហម ពាក់ស្លាកលេខភ្នំពេញ 1E-2179 តែម្នាក់ឯងមកធ្វើសកម្មភាព ឆក់យកកាបូបលុយរបស់ជនរងគ្រោះហើយបានជិះម៉ូតូគេចខ្លួន ភ្លាមនោះជនរងគ្រោះក៏បានស្រែកឆោឡោឡើង ទន្ទឹមនោះកម្លាំងល្បាតនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម បានមកដល់ក៏បានប្រដេញតាមឃាត់ខ្លួនជនសង្ស័យបានភ្លាមៗ រួចយកមកសាកសួរនៅស្នាក់ការនគរបាលប៉ុស្តិ៍ចាក់អង្រែក្រោម ចំណែកឯស្ត្រីជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងឲ្យសមត្ថកិច្ចយើងចាត់ការតាមផ្លូវច្បាប់តែម្តង ។

​បច្ចុប្បន្នជនសង្ស័យឈ្មោះ ញឹក មករា ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post