header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ពោធិ៍សាត់ៈ គួរឲ្យអាណិត និងរន្ធត់ដោយស្ត្រីវ័យ៤៦ឆ្នាំពិការជើងម្ខាងម្នាក់បានធ្លាក់ទឹកប្រឡាយលង់ស្លាប់ ខណៈរូបគាត់ដេញក្របីពីផ្ទះទៅឃ្វាលនៅចំណុចបឹងឆ្លាត ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ ករណីនេះកើតឡើង កាលពីវេលាម៉ោង១១ និង២០ នាទីព្រឹក ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ ។

ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុ ស្ត្រីរងគ្រោះឈ្មោះចក់ យី អាយុ៤៦ឆ្នាំ រស់នៅភូមិធ្លាអំពិល ឃុំស្រែស្តុក ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានដេញក្របីពីផ្ទះរបស់គាត់ទាំងជើងម្ខាង ក្នុងគោលបំណងយកទៅឃ្វាលលុះដេញក្របីដល់ចំណុចបឹងឆ្លាត ស្ថិតក្នុងភូមិធ្លាអំពិល ឃុំស្រែស្តុក រូបគាត់បានដើរធ្លាក់ទឹកប្រឡាយក៏ស្លាប់តែម្តង ។

តាមការឲ្យដឹងពីក្រុមគ្រួសារស្ត្រីរងគ្រោះរូបនេះបានប្រាប់សមត្ថកិច្ចឲ្យដឹងថា ស្ត្រីរងគ្រោះមានប្តី កូន ដូចគេឯងដែរ តែកូនៗរបស់គាត់ ចេញទៅប្រកបមុខរបរ ដើម្បីរកប្រាក់ចំណុលជួយក្នុងបន្ទុកគ្រួសារ អុំស្រី ចក់ យី តែងតែដេញក្របីពីផ្ទះទៅឃ្វាលជារៀងរាល់ថ្ងៃ តែនៅថ្ងៃកើតហេតុបងស្រីចក់ យី ទំនងជាមិនស្រួលខ្លួនទើបគាត់ដើរធ្លាក់ទឹកប្រឡាយលង់ស្លាប់ ។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ចមូលដ្ឋានលោកវរៈសេនីយ៍ឯកលីវ សេងហ៊ឺម អធិការនៃអធិការដ្ឋាននគរបាលស្រុកកណ្តៀងបានអះអាងថា ករណីស្លាប់របស់ស្ត្រីរងគ្រោះ គឺដោយសារខ្យល់គរវិលមុខដួលធ្លាក់ចូលទឹកប្រឡាយងើបមិនរួច ព្រោះគាត់ពិការជើងម្ខាង ទើបបណ្តាលឲ្យរូបគាត់ស្លាប់បែបនេះ ។ ក្រោយពេលកើតហេតុ និងពិនិត្យរបស់សមត្ថកិច្ចសាកសពស្ត្រីរងគ្រោះបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post