header ads

Sponsor

រិទ្ធី

កឹម សុខា និង សម រង្ស៊ី ជាមនុស្សតែមួយ នេះជាការបញ្ជាក់របស់លោក សម រង្ស៊ី អតីតប្រធានបក្ស CNRP ដែលកំពុងនិរន្ទេសនៅបរទេស តាមរយៈគេហទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ។

សំណេរជា២ភាសា (ភាសាខ្មែរ និងភាសាអង់គ្លេស) បន្តថា៖ ខ្ញុំ (សម រង្ស៊ី) ស្គាល់ចិត្តលោក កឹម សុខា ច្បាស់ណាស់ ហើយខ្ញុំដឹងថាដៃគូរបស់ខ្ញុំនេះកំពុងតែតាមដានស្ថានការណ៍នយោបាយនៅស្រុកយើង យ៉ាងដិតដល់។ ក្នុងកាលៈទេសៈដ៏លំបាកសម្រាប់រូបលោក ហើយទោះជាលោកមិនមានសេរីភាព និយាយខ្លួនឯងយ៉ាងណាក៏ដោយ ក៏លោក កឹម សុខា អំពាវនាវប្រជាពលរដ្ឋទាំងអស់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ សូមឱ្យបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ រក្សាស្មារតីឯកភាព និងប្តូរផ្តាច់ឱ្យរឹងមាំជាទីបំផុត ពីព្រោះគណបក្សសង្គ្រោះជាតិនឹងចាប់ផ្តើមដំណើរការឡើងវិញហើយ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក សម រង្ស៊ី បាសង្កត់ធ្ងន់ថា៖ ក្រោមសម្ពាធអន្តរជាតិដ៏ខ្លាំងក្លា ដែលមិនធ្លាប់ឃើញពីមុនមក របប ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ឲ្យទទួលបានសេរីភាពពេញលេញនិងជាស្ថាពរ ដោយទម្លាក់ចោលការចោទប្រកាន់ ដែលគ្មាននរណាជឿទាល់តែសោះ មកលើប្រធានគណបក្សសង្គ្រោះជាតិ។

អតីតប្រធានបក្សប្រឆាំងរូបនេះបានរំលឹកថា៖ កាលពីថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨ នេះ សហភាពអន្តរសភា (IPU) ដែលប្រមូលផ្តុំរដ្ឋសភា ពីជាង ១៧០ ប្រទេស ទូទាំងពិភពលោក បានចេញសេចក្តីសម្រេចមួយ ទាមទារឲ្យដោះលែងលោក កឹម សុខា ជាបន្ទាន់ ហើយដោយគ្មានលក្ខខណ្ឌ ព្រមទាំងតម្រូវឲ្យរបប ហ៊ុន សែន បើកផ្លូវឲ្យគណបក្សសង្គ្រោះជាតិ ដំណើរការឡើងវិញ។

គួររំលឹកថាគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកំពូលចេញដីការរំលាយកាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៧ និង​ បានហាមថ្នាក់ដឹកនាំ​គណបក្ស​នេះ​ចំនួន​ ១១៨​ រូប​ ​ធ្វើ​សកម្មភាព​នយោបាយ​ ៥​ឆ្នាំ​ផងដែរ។

លោក កឹម សុខា កំពុងតែជាប់ឃុំនៅផ្ទះរបស់លោកក្នុងខណ្ឌទួលគោក ក្រោយពីផ្លាស់ប្តូរពី​ពន្ធនាគារ​ ត្រពាំង​ថ្លុ​ង​ នៅ​ខេត្ត​ត្បូងឃ្មុំ​។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post