header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កោះកុងៈ នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក ប្រជាពលរដ្ឋរស់នៅភូមិកោះកុងក្នុង ឃុំត្រពាំងរូង បានរាយការណ៍ មកសមត្ថកិច្ចថា បានប្រទះឃើញសាកសពអណ្តែតទឹក នៅចំណុចភូមិកោះកុងក្នុង ។

ក្រោយពីបានទទួលព័ត៌មាន លោក វរ:សេនីយ៍ឯក ស៊ុន ឃៀម អធិការនគរបាលស្រុកកោះកុង បានបញ្ជាឲ្យកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកោះកុង សហការជាមួយកម្លាំងប៉ុស្តិ៍ នគររបាលដ្ឋបាលកោះកាពិ បានចុះដល់កន្លែងកើតហេតុ និង ពិនិត្យសាកសពអណ្តែតទឹក ។

សមត្ថកិច្ចបញ្ជាក់ថា តាមការសួរបំភ្លឺក្រុមគ្រួសារ និងអ្នកជិតខាង សាកសពនេះ ឈ្មោះ លឿប ញ៉ិប ភេទប្រុស អាយុ ៥៥ឆ្នាំ មានមុខរបរនេសាទ មានទីលំនៅភូមិកោះស្រឡៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ជនរងគ្រោះបានផឹកស្រាស្រវឹងជោកជាំ លុះដល់វេលាម៉ោង ៥:៣០នាទី ល្ងាច គាត់បាននិយាយប្រាប់អ្នកភូមិថា គាត់ត្រូវទៅចូលរួមកម្មវិធីឡើងផ្ទះកូននៅភូមិព្រែកអង្គុញ ឃុំត្រពាំងរូង ស្រុកកោះកុង ពេលនោះ អ្នកជិតខាងបានឃាត់គាត់ថា បើស្រវឹងខ្លាំងហើយ មិនបាច់ទៅទេ ហើយគាត់ ក៏បានតបវិញថា: កូនអញធ្វើកម្មវិធី អញត្រូវតែទៅ និយាយរួចឈ្មោះ លឿន ញ៉ិប ក៏បានបើកសំបកអូប័រម៉ាស៊ីនកន្ទុយវែង ចេញពីភូមិកោះស្រឡៅតែម្នាក់ឯង ដោយប្រពន្ធ និងកូនគាត់បានទៅកម្មវិធីឡើងផ្ទះកូន នៅភូមិព្រែកអង្គុញ មុនមួយថ្ងៃហើយ មិនដឹងថា ឈ្មោះ លឿប ញ៉ិប បើកអូប័រទៅចូលរួមកម្មវិធីតាមក្រោយទេ ដោយសារគ្មានទូរសព្ទ័ទំនាក់ទំនងគ្នា ប្រពន្ធ និងកូននៅភូមិព្រែកអង្គុញ ស្មានថាប្តី (ឈ្មោះ លឿប ញ៉ិប )មិនមកចូលរួមកម្មវិធីឡើងផ្ទះកូនទេ ។

ប្រភពបន្តថា លុះដល់ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ប្រជាពលរដ្ឋរស់នៅភូមិកោះកុងក្នុង បានប្រទះឃើញសំបកអូប័រអណ្តែតលើទឹក គ្មានម្ចាស់ ក៏បានផ្សព្វផ្សាយរកម្ចាស់អូប័រ ក្រោយមក កូនរបស់ជនរងគ្រោះ ក៏បានមកមើល ឃើញថា សំបកអូប័រនេះ ជាសំបកអូប័ររបស់ឪពុកខ្លួនមែន ហើយក្រុមគ្រួសារសង្ស័យថា ឪពុករបស់ខ្លួនធ្លាក់ទឹក ក៏បាននាំគ្នា រុករកក្នុងទឹក ប៉ុន្តែពុំឃើញគាត់ទេ ហើយពេលនោះក្រុមគ្រួសារមិនបានរាយការណ៍មកសមត្ថកិច្ច ឲ្យដឹងភ្លាមៗទេ ។

ប្រភពបន្តថា លុះដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង ៨:៣០ នាទីព្រឹក ប្រជាពលរដ្ឋរស់នៅភូមិកោះកុងក្នុង បានប្រទះឃើញសាកសពអណ្តែតទឹក ក៏រាយការណ៍មកសមត្ថកិច្ចចុះទៅត្រួតពិនិត្យជាក់ស្តែង និងសន្និដ្ឋានថា ជនរងគ្រោះ ពិតជាបានស្លាប់ដោយសារ ស្រវឹងស្រាបើកអូប័រក្រឡាប់ធ្លាក់ទឹក លង់ទឹកស្លាប់តែម្តង ។

បច្ចុប្បន្នកម្លាំងជំនាញ បានធ្វើកំណត់ហេតុ និងប្រគល់សាកសពឲ្យក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post