header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

តាកែវៈ វរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តតាកែវ ទទួលផែនយុត្តិធម៌ បានដឹកនាំកម្លាំងចុះបង្ក្រាបករណីជួញដូរគ្រឿងបានជិត១គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចផ្ទះជួល១កន្លែង ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី បានឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ គឺមានការសម្របសម្រួលនីតិវិធីដោយលោក ជីវ ចាន់តារា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ ចុះឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ រស់ សុភ័ណ្ឌ ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបររត់តាក់ស៊ី មានទីលំនៅបច្ចុប្បន្ននៅផ្ទះជួល ស្ថិតនៅភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ រួមនឹងវត្ថុតាងមួយចំនួន រួមមាន ទូរស័ព្ទ iPhone ១គ្រឿង ទូរស័ព្ទអ៊ិនចុចពិល និងម្សៅក្រាមសថ្លា ជាប្រភេទម៉ាទឹកកក ទម្ងន់៧៧១.៤១ក្រាម។

បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញ នៃកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការបន្តទៅតាមនីតិវិធីច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post