header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កំពង់ស្ពឺៈ ទូកុងតឺន័រ បានធ្លាក់លើករថយន្តបែន បណ្ដាលឲ្យអ្នកបើករថយន្តបែន គៀបស្លាប់ក្នុងកាប៊ិនរថយន្តមួយ​រំពេច កាលពីវេលាម៉ោង៨៖៣០នាទីព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត៦៩-៧០ ស្ថិតនៅភូមិផ្សារត្រពាំងក្រឡឹង ឃុំគីរីវន្ត ស្រុកភ្នំស្រួច​ ខេត្តកំពង់ស្ពឺ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តហ៊្សុយស៊ូ (សណ្ដោងទូកុងតឺន័រ) ពណ៌សលាយខៀវ ពាក់ស្លាក​លេខតាកែវ ៣A-០៧២៨ បើកមកពីទិសលិចទៅកើត ដល់ចំណុចកើតហតុ ក៏បានអែបមកខាងឆ្វេងដៃ ស្រាប់​តែ​ធ្លាក់ទូចំលើក្បាលរថយន្តបែន ពណ៌ស្ករ ពាក់ស្លាក​លេខ PP២១១៨(ឈប់ខាងជើងផ្លូវ) បណ្ដាលឲ្យ​បើកបររថយន្តបែនស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។

សមត្ថកិច្ច បន្តថា តៃកុងដែលគៀបស្លាប់នោះ ឈ្មោះ​ ជា ពេញ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅផ្សារ ត្រពាំងក្រឡឹង ឃុំគីរីវន្តស្រុកភ្នំស្រួច។ ចំណែកអ្នកបើកបររថយន្តកុងតឺន័រ បានចុះរត់បាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ច គាស់យកសពជនរងគ្រោះចេញពីក្នុងរថយន្ត រួចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែករថយន្តទាំងពីរគ្រឿងខាងលើ សមត្ថកិច្ចអូស យកមករក្សាទុកនៅអធិការដ្ឋាននគរបាល​ស្រុក រង់ចាំដោះស្រាយពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post