header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទោះបីមិនបានបញ្ចេញឈ្មោះក្តី អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានព្រៀបធៀបក្រុមប្រឆាំងនៅក្រៅប្រទេស គឺជាសត្វឆ្កែ ដែលកំពុងព្រុសមនុស្ស តែមនុស្សមិនព្រុសវិញទេ។

លោក សុខ ឥសាន បានឲ្យដឹងនៅថ្ងៃទី២ វិច្ឆិកា ២០១៨នេះថា ពេលដែលឆ្កែព្រុស យើងជាមនុស្ស មិនព្រុសតបទៅឆ្កែវិញទេ។ ព្រោះថា នៅពេលដែលសភាពការណ៍​នយោបាយ កម្ពុជាបាននឹងកំពុងរីកចម្រើនទៅមុខ មានពពួកឆ្កែទាំងក្នុងស្រុក ទាំងក្រៅស្រុកនាំគ្នាបំផុសបញ្ហាផ្សេងៗជាចំណុចអ​វិជ្ជមាន ដើម្បីបំភិតបំភ័យ និងបំភាន់មតិប្រជាជនកម្ពុជា។

លោកបន្តថា នៅពេលថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជានៅក្នុងស្រុក គេថា ចាំដល់ទៅក្រៅប្រទេសអន្តរជាតិ នឹងដាក់គំនា​បបង្ខំឲ្យស្តារឡើងវិញលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស  ហើយ នៅពេលប្រមុខរាជរដ្ឋាភិបាលនៅក្រៅប្រទេស គេថា មានការគាបសង្កត់ ហើយដល់ចូលប្រទេសវិញ នឹងមានការចរចារកដំណោះស្រាយដូចពួកគេចង់បានជាមិនខាន។

លោកបញ្ជាក់ថា «ទោះពួកគេនិយាយថាយ៉ាងណា ក៏សភាពការណ៍នៅតែវិវឌ្ឍន៍ទៅមុខ ជាធម្មតាដដែល ស្ថិរភាពនយោបាយនៅតែមានជីវភាពរស់នៅរបស់ប្រជាជននៅតែរីកចម្រើន ទៅមុខ ប្រជាជនសប្បាយរីករាយ នឹងសន្តិភាព ស្ថិរភាពនយោបាយ គិតតែសប្បាយ រីករាយនឹងធ្វើបុណ្យទានតាមទីវត្តអារ៉ាមតាមភូមិ ឃុំ មិនខ្វល់នឹងអាណាជាប់គុក អាណារត់ចោលស្រុក និង​អាណាធ្វើបាតុកម្មឡើយ»

លោកបន្ថែមថា ដូច្នេះការនិយាយបំផុសពីបញ្ហាផ្សេងៗផ្ទុយពីការពិត គ្មានប្រសិទ្ធភាពចំ​ពោះប្រជាជនកម្ពុជាទាល់តែសោះ ទោះពួកគេ​និយាយថា យ៉ាងណាក៏គ្មានបានការដែរ ពីព្រោះប្រជាជនបានដឹងការពិតអស់ហើយ ទុកឲ្យពួកអគតិទាំងនោះនិយាយអី និយាយទៅ មិនបាច់ខ្វល់ជាមួយពួកគេឡើយ ប្រៀបនឹងឆ្កែព្រុស យើងកុំព្រុសតាមឆ្កែអី។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យគណបក្សកាន់អំណាច ក៏បានលើកឡើងថា គ្មានការបោះឆ្នោតឡើងវិញ តាមការចង់បានរបស់ក្រុមប្រឆាំងនោះទេ សម្រាប់នៅកម្ពុជា។

លោកបន្តថា ការបោះឆ្នោតនីតិកាលទី៦ បានប្រព្រឹត្តទៅរួចហើយនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ដោយមានប្រជាជនកម្ពុជាចូលរួម៨៣.០២ភាគរយបោះឆ្នោត ហើយគណបក្សប្រកួតប្រជែងទាំង២០គណបក្សសុទ្ធតែទទួលបានសំឡេ​ងឆ្នោត។

លោកក៏បានលើកឡើងថា ក្រោយការ​ប្រកាសលទ្ធផលបោះឆ្នោត ជាផ្លូវការ និងជាស្ថាពរហើយនៅថ្ងៃទី៥ ខែកញ្ញា ២០១៨ មានការប្រជុំដំបូងរដ្ឋសភាក្រោមព្រះរាជាធិបតីភាពនៃព្រះមហាក្សត្រនៃព្រះរាណាចក្រកម្ពុជា ស្របតាមស្មារតីរដ្ឋធម្មនុញ្ញបង្កើតបានក្បាលម៉ាស៊ីនរដ្ឋសភានីតិកាលទី៦ និងរដ្ឋសភា បានផ្តល់សេចក្តីទុកចិត្តលើសមាសភាពរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៦ ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។

លោកបន្ថែមថា  ក្រោយការបង្កើតរដ្ឋសភា និងរាជរដ្ឋាភិបាលកម្ពុជារួចហើយ បណ្តាប្រទេសលើពិភពលោក រួមទាំងមហាអំណាចផង បានអបអរសាទរ និងគាំទ្ររាជរដ្ឋាភិបាលថ្មី ព្រម ទាំងបានអញ្ជើញប្រមុខរាជរដ្ឋាភិបាលកម្ពុជាចូលរួមប្រជុំមមហាសន្និបាតអង្គការសហប្រជាជាតិ (អ.ស.ប)លើកទី៧៣ នៅទីក្រុងញូវយ៉ក ប្រជុំកំពូលនៅជប៉ុន ប្រជុំកំពូលនៅហ្សាការតាប្រទេសឥណ្ឌូណេស៊ី ប្រជុំកំពូលនៅទីក្រុងហ្សឺណែវ និងធ្វើទស្សនកិច្ចផ្លូវការ នៅបណ្តាប្រ ទេសជាច្រើនទៀតលើពិភពលោក ដែលបញ្ជាក់ថា អន្តរជាតិបានទទួលស្គាល់រាជរដ្ឋាភិបាល ថ្មីនីតិកាលទី៦។ ដូច្នេះលទ្ធភាពនៃការបោះឆ្នោតឡើងវិញមុនចប់នីតិកាលទី៦ គឺគ្មានជាដាច់ខាត៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post