header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាល៖ នៅវេលាម៉ោង១៣:៣០នាទី ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៨ មានករណីលួច (រថយន្ត) មួយកើតឡើងនៅចំណុចយានដ្ឋាន «ជាង ម៉ៅ» ស្ថិតនៅភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល។ បង្កដោយជនសង្ស័យឈ្មោះ រ៉ា (ឈ្មោះហៅក្រៅ) ភេទប្រុស ទីលំនៅមិនពិតប្រាកដ បានធ្វើសកម្មភាពលួចរថយន្ត ០១គ្រឿង ម៉ាកលុចស៊ីស (LEXUS RX330) ពណ៌ស ផលិតឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2AH-5471 នៅក្នុងយានដ្ឋានរបស់ជនរងគ្រោះឈ្មោះ ពៅ ហៅ ម៉ៅ ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុសរថយន្ត មានទីលំនៅបច្ចុប្បន្នភូមិព្រែកឬស្សី សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្ដាល ជិះយកទៅបាត់។

មូលហេតុ៖ ជនសង្ស័យជាកូនជាងនៅក្នុងយានដ្ឋាននោះ ឃើញមានឱកាសល្អ ជនសង្ស័យក៏លួចយកកូនសោរ ហើយបញ្ឆេះរថយន្តនោះបើកចេញទៅបាត់ទៅ។ ក្រោយទទួលពាក្យបណ្តឹងជនរងគ្រោះ កម្លាំងកងរាជអាវុធហត្ថខេត្តកណ្តាល សហការជមួយកម្លាំងកងរាជអាវុធហត្ថលើផ្ទៃប្រទេស រាជធានីភ្នំពេញ និងខេត្តព្រះវិហារ ធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនជនសង្ស័យបាន នៅខេត្តព្រះវិហារ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

សម្ភារបាត់បង់រួមមានរថយន្ត០១គ្រឿងម៉ាកលុចស៊ីស (LEXUS RX330) ពណ៌ស ផលិតឆ្នាំ២០០៤ ពាក់ផ្លាកលេខ ភ្នំពេញ 2AH-5471។
បច្ចុប្បន្ន ជនសង្ស័យ ជំនាញកងរាជអាវុធហត្ថខេត្ត បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តរួច។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post