Loading...

Saturday, November 24, 2018

លទ្ធផលផ្លូវការ នៃការប្រណាំងទូក​៣ថ្ងៃ! ទូកឈ្មោះ «កោះកែ សែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្ដព្រះវិហារ ជាប់ចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នៅទីបំផុតលទ្ធផល នៃការប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក សម្រាប់ឆ្នាំ២០១៨នេះ រកឃើញថា ទូកអុំផ្នែកបុរស ដែលជាប់ចំណាត់ថ្នាក់លេខ១ នៅទូទាំងប្រទេស បានទៅលើទូកឈ្មោះ «កោះកែសែនជ័យបារមីព្រះអង្គខ្មៅ» មកពីខេត្តព្រះវិហារ មានចំណុះ៧៧នាក់ ដែលប្រើថេរវេលាសរុប ២៧នាទី:២៣​វិនាទី ឧបត្ថម្ភដោយ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស និងលោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ ។

បើតាមលទ្ធផលរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្ដរជាតិ ដែលបណ្ដាញព័ត៌មាន ទទួលបាននៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏បានបង្ហាញដែរថា ចំណាត់ថ្នាក់លេខ២ បានទៅលើទូកឈ្មោះ «សារាយតេជោសែនជ័យ» មកពីខេត្តកណ្ដាល មានចំណុះ៧៧នាក់ ឧបត្ថម្ភដោយ សម្ដេចតេជោ ហ៊ុន សែន និងលោក គុណ ញឹម និងចំណាត់ថ្នាក់លេខ៣ ទូកឈ្មោះ «សម្ដេចវិបុលបញ្ញាបារមីមានជ័យ» មកពីខេត្តតាកែវ មានចំណុះ៧៥នាក់ ឧបត្ថម្ភដោយ លោក សុខ សូកាន។

​ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង និងលោក អ៊ុន ចាន់ដា ដែលជាម្ចាស់ឧបត្ថម្ភដល់ទូកដែលទទួលបានជ័យជម្នះលេខ១ សម្រាប់ការប្រកួតនៅឆ្នាំ២០១៨នេះ បន្ទាប់ពីទទួលបានទានរង្វាន់ភ្លាមៗ នៅយប់ថ្ងៃទី២៣ ខែវិច្ឆិកា បានជួបសំណេះសំណាល​លើកទឹកចិត្ត​ កោតសរសើរ និងផ្ដល់រង្វាន់បន្ថែមទៀត ជូនដល់កីឡាទាំងអស់ ដែលបានខិតខំប្រឹងប្រែងរហូតទទួលបានចំណាត់ថ្នាក់នេះ។

​​សូមជម្រាបថា ថ្ងៃចុងក្រោយ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ បានប្រព្រឹត្តទៅដោយល្អប្រសើរ ​និងមានអ្នកចូលរួមទស្សនាប្រមាណ៩០ម៉ឺននាក់ (គិតពីម៉ោង៧ព្រឹកដល់ម៉ោង៥ល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា)។ នេះបើយោងរបាយការណ៍របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមឌឿន ដែលជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការការពារ។

របាយការណ៍ដដែល បានឲ្យដឹងទៀតថា នៅថ្ងៃចុងក្រោយនេះ មានទូកចូលរួមប្រកួតចំនួន២៩៥ទូក រួមមាន៖ ទូកអុំចំនួន១៦៤ទូក ស្រី១ទូក, ទូកចែវចំនួន៣៣ទូក ស្រី១ទូក, ទូកអន្តរជាតិចំនួន៩៨ទូក ស្រី២ទូក និងចំណុះទូកចំនួនសរុប១៩.០១៧នាក់ ស្រី១៤១នាក់។

សូមអានខ្លឹមសារលម្អិត នៃតារាងលទ្ធផលផ្លូវការនៅខាងក្រោមនេះ៖

@Amapapa.News

Feature Ads