header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ប៉ោយប៉ែតៈ ពលករម្នាក់សម្រេចចិត្តបញ្ចប់ជីវិតនៅផ្ទះសំណាក់ភ្នំពេជ្រមិនដឹងមូលហេតុ បង្កកាផ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅបន្ទប់២០២ ជាន់ទី១ ឋិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សពជនរងគ្រោះមានឈ្មោះ ខ្វួយ វ៉ាន់ ភេទប្រុស អាយុ៤០ឆ្នាំ ស្នាក់នៅភូមិកន្ទ្រោញ ឃុំជ្រៃឃ្មុំ ស្រុកស៊ីធកណ្ដាល ខេត្តព្រៃវែង ។

សមត្ថកិច្ចប្រាប់ថា យោងតាមការសាក់សួរម្ចាស់ផ្ទះរៀបរាប់ថាសពរងគ្រោះចូលមកដេកផ្ទះសំណាក់របស់គាត់នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨នៅជាន់ទី១បន្ទប់២០២ ។

សមត្ថកិច្ចបន្ថែមថា លុះវេលាម៉ោង១២ ថ្ងៃទី២២ ខែឆ្នាំដដែល ម្ចាស់ផ្ទះសំណាក់បានឲ្យកូនចៅទៅគោះទ្វារដើម្បីរៀបចំបោសសម្អាំតបន្ទប់ ជាច្រើនដង ដោយមានការសង្ស័យ ក៏យកសោនៅសល់មកចាក់ តែចាក់មិនចេញ ដោយក្នុងបន្ទប់មានចាក់គន្លិះក្នុង ក៏នាំគ្នាសម្រេចចិត្តយកញញួរគាស់បន្ទប់ ស្រាប់តែឃើញជនរងគ្រោះចង កសម្លាប់ខ្លួន នៅក្នុងបន្ទប់ទឹក ដោយយកអាវពណ៌ក្រហម ភ្ជាប់ទៅនឹងចំរឹងដែកភ្ជួរខោអាវ បង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមិនដឹងមូលហេតុតែម្ដង ។

នៅកន្លែងកើតហេតុ គេឃើញសមត្ថកិច្ចជំនាញ ក្រុង និងគ្រូពេទ្យពិនិត្យសពរងគ្រោះ ក្រោយពីការពិនិត្យនៅលើសពរងគ្រោះ សមត្ថកិច្ចប្រាប់ថា ពិតជាចងកសម្លាប់ខ្លួនដោយខ្លួនឯង មិនដឹងមូលហេតុ ព្រោះលើដងខ្លួន មិនមានអ្វីកត់សម្គាល់ទៅនឹងអំពើឃាតកម្មឡើយ ។

សពរងគ្រោះក្រោយពីការពិនិត្យ សមត្ថកិច្ចដឹកមករក្សាទុកនៅក្នុងវត្តបាលិលេយ្យ រង់ចាំសាច់ញាតិ បើបងប្អូនណាបាត់សាច់ញាតិ សួមអញ្ជើញមកមើលនៅក្នុងវត្តខាងលើ ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post