
ភ្នំពេញៈ បុរសម្នាក់ ជាអ្នកដឹកកម្មករដើរដាក់តាមរោងចក្រ លួចលាក់មានស្រីផ្សេង ព្យាយាមលាក់បាំងប្រពន្ធ អស់រយៈពេល៣ឆ្នាំ ទើបបែការ ប្រពន្ធដើមតាមទាន់ និងសាច់ញាតិតាមទាន់ ឈ្លោះគ្នាផ្អើល កាលពីវេលាម៉ោង៩ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅគេហដ្ឋានខាងស្រីថ្មី ក្នុងភូមិក្បាលដំរី២ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។
តាមសម្ដីស្រ្តីជាប្រពន្ធដើម បានឲ្យដឹងថា គាត់រៀបការស្របច្បាប់ត្រឹមត្រូវជាប្តី-ប្រពន្ធ ជិត២០ឆ្នាំមកហើយ តែទាំងមានទាំងកូន២នាក់ រស់នៅក្នុងភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ទើបតែប៉ុន្មានឆ្នាំមកនេះ ប្តីគាត់ ដូចជាប្លែក ប្រាប់គាត់ថា អូននៅមើលថែកូន ចុះ ទុកឲ្យបងចេញរកស៊ី ដឹកកម្មករដើរដាក់តាមរោងចក្រ អូនមិនបាច់ចាំធ្វើអីទេ ចាំយកតែលុយទៅ តែប្លែកត្រង់រឿងលើគ្រែប្រពន្ធសង្ស័យ ទីបំផុតលាក់លែងជិតហើយ លោកប្តី មានស្រីថ្មី៣ឆ្នាំកន្លងមកហើយ។
ស្រ្តីជាប្រពន្ធបន្តទៀតថា ប្ដីគាត់ពេលយប់ដេកផ្ទះ ពេលថ្ងៃនៅផ្ទះខាងស្រី រឿងអីមិនបែកការ បើសម្ព័ន្ធភាពដំណេកស្នេហ៍ ប្តី-ប្រពន្ធ មិនចុះសម្រុងគ្នា ទីបំផុតឃើញដូចថ្ងៃនេះ ទើបពួកគាត់លើកគ្នាទាំងក្រុមគ្រួសារទៅសួរនាំរកខុសត្រូវតែម្តង។
ភាពចម្រូងចម្រាស់គ្នារវាងប្តី ប្រពន្ធ និងស្រីថ្មីខាងលើ ផ្ទុះចេញជាសង្រ្គាមសម្តី រហូតដល់សមត្ថកិច្ចចុះទៅអន្តរាគមន៍ ហៅនាំអ្នកទាំង៣ទៅសាកសួរនៅប៉ុស្តិ៍ប៉ូលិស តាមបណ្តឹងរបស់ប្រពន្ធដើម៕