header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានអះអាងថា លោក សម រង្ស៊ី អតីតប្រធានអតីតគណបក្សប្រឆាំង មិនដែលបានជួយជាតិនោះទេ ទាំងក្នុងសម័យខ្មែរក្រហម រហូតមកដល់បច្ចុប្បន្ន មានតែចង់បំផ្លាញជាតិទៅវិញ។

សម្តេចតេជោ បានលើកឡើងក្នុងជំនួបសំណេះសំណាលជាមួយកម្មករជាង២ម៉ឺននាក់ នៅក្នុងខេត្តតាកែវ នាព្រឹកថ្ងៃទី៧ ខែវិច្ឆិកា ដោយបានបញ្ជាក់យ៉ាងដូច្នេះថា «ពិបាកដែរ អ្នកដែលបំផ្លាញយើង  បំផ្លាញតាំងពីដើមរហូតមកដល់ថ្ងៃនេះ សូម្បីតែការជួយបន្តិចក៏គ្មានដែរ គេបានរួមជាមួយ ប៉ុល ពត វៃយើង បន្តទៅ គេដើរឲ្យបរទេសផ្តាច់ជំនួយ កុំឲ្យគេមកវិនិយោគ កុំឲ្យមកទិញទំនិ​ញពីកម្ពុជា គឺគ្មានចម្លែកទាល់តែសោះ»

សម្តេចបានលើកឡើងថា អ្វីដែល សម រង្ស៊ី និយាយនោះ គឺជាការនិយាយយក​ចំណេញ ដើម្បីខ្លួនឯងប៉ុណ្ណោះ ប៉ុន្តែអ្វីដែលសំខាន់នោះ ការងាររបស់ក្មួយៗកម្មករ និងប្រាក់ចំណូលមិនទាន់បាត់នោះ​ទេ ហើយប្រាក់ខែកាន់តែឡើង។

ប្រមុខរាជរដ្ឋាភិបាល ក៏បានគូសបញ្ជាក់ថា «អីញ្ចឹងទេ គេបំភិតបំភ័យ រហូតដល់ទៅ លោក គង់ គាំ បានប្រកាសថា ជាការបំភិតបំភ័យកម្មករ។ សួរថា អារឿងរកស៊ីពាណិជ្ជកម្ម គេមិនចេះងាយធ្វើៗនោះទេ ។ ប៉ុន្តែគេចេះតែថា អញ្ចេះអញ្ចុះ អាលូវជិត១ឆ្នាំហើយ គេថា ហ៊ុន សែន បែបនេះបែបនោះ ប៉ុន្តែផ្ទុយទៅវិញ ហ៊ុន សែន នៅតែឈរដដែល»

ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងថា មនុស្សផ្សេងពីលោក សម រង្ស៊ី ហ៊ាននិយាយ និងបង្ហោះលោក តាម​បណ្តាញយូធូបថា សម្តេចឈឺធ្ងន់ រហូតមិនអាចរស់បានយូរទេ ព្រោះមហារីកខួរក្បាល ដែលអាចរស់បានតែ៦ខែទៀតប៉ុណ្ណោះ។

យ៉ាងណាក្តី សម្តេច បានអះអាងអ្វីដែលគេលើកឡើងនោះ មិនពិតទេ ហើយនេះជាការប្រមាថធ្ងន់ធ្ងរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post