header ads

Sponsor

រិទ្ធី

កាលនៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តមឧបនាយករដ្ឋមន្រ្តី ផាំ ប៊ីញ មីញ រដ្ឋមន្រ្តីការបរទេសវៀតណាម។ ការពិភាក្សាផ្តោតជាសំខាន់ទៅលើការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ យោងតាមការចុះផ្សាយរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ។

យោងតាមសេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស ​និងសហប្រតិបត្តិការអន្តរជាតិ កម្ពុ​ជា បានបញ្ជាក់​យ៉ាង​​ថា​៖ ​កម្ពុជា​-​វៀតណាម បាន​អះអាង​ពី​ឆន្ទៈ​នយោបាយ ដោយ​មិន​អនុញ្ញាត​ឱ្យ​មាន​កម្លាំង​អមិត្ត​ណាមួយ ប្រើប្រាស់​ទឹកដី​របស់ខ្លួន ដើម្បី​ប្រឆាំង​ឬ​ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេសមួយ​ទៀតឡើយ​។

សេក្តីប្រកាសព័ត៌មានដដែលបន្តទៀតថា៖ ភាគីទាំងពីរបាន​ឯកភាពគ្នា​ក្នុងការ​បង្កើន​ការផ្លាស់ប្តូរ​ព័ត៌មានឱ្យ​គ្នា​ទៅវិញទៅមក និងឱ្យទាន់ពេលវេលា ដើម្បី​សង្គ្រោះ​ជនរងគ្រោះ ហើយ​បង្ការ​និង​ទប់ស្កាត់​រាល់​បញ្ហា​នានា​ដូចជា គ្រោះធម្មជាតិ ការរត់ពន្ធ ការជួញដូរ​ខុសច្បាប់ ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការកាប់​ឈើ។

ភាគីទាំងពីរក៏បានឯកភាពចាប់ផ្តើមឱ្យមានកិច្ចសហប្រតិបត្តិការរវាងវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិរបស់ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ កម្ពុជា និងបណ្ឌិតសភាការទូតវៀតណាម។

ក្រៅពីនេះ ភាគីទាំងពីរបានឯកភាពក្នុងការពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ វប្បធម៌ ទេសចរណ៍ និងដឹកជញ្ជូនផងដែរ។ 

ឯកឧត្តមរដ្ឋមន្រ្តីទាំងពីររូបក៏បានធ្វើការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាការព្រួយបារម្ភរួមផងដែរ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post