header ads

Sponsor

រិទ្ធី

អំបិល​ដែល​ត្រូវ​នាំចូល​មកពី​ប្រទេស​ចិនចំនួន៥ ០០០ តោន ​បាន​មកដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ​ហើយ​កាលពី​ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពី​ការចុះ​កិច្ចព្រមព្រៀង​សម្រាប់​ការនាំ​ចូល ៣០ ០០០ តោន​កាល​ពី​ខែ​មុន​។ នេះ​ជាការបញ្ជាក់របស់​លោក ប៊ុន បារាំង សហប្រធាន​សហគមន៍​ផលិត​អំបិល​កែប​កំពត​។ លោកបន្ថែមថា អំបិលនេះកំពុងតែស្ថិនក្នុងនីតិវិធីឡូជីស្ទីក។

លោក ប៊ុន បារាំង បានប្រាប់ឱ្យដឹងថាអំបិល​នាំ​ចូល​នេះ​មាន​ថ្លៃ ៩០ ដុល្លារអាមេរិក​ក្នុង​មួយ​តោន ហើយ​បន្ទាប់ពី​ការទូទាត់​ការចំណាយ​លើ​ដឹកជញ្ជូន​តម្លៃ​នឹង​កើន​ដល់​ជាង ១០០ ដុល្លារ​ក្នុង​មួយ​តោន​។

លោក​សង្កត់ធ្ងន់ថា​​អំបិល​នាំ​ចូល​នេះ​មាន​តម្លៃ​ខ្ពស់​ជាង​អំបិល​ក្នុងស្រុក ប៉ុន្តែ​យើង​មិន​មាន​ជម្រើស​ទេ​ ដូនេះ​ចាំបាច់​ត្រូវ​នាំ​ចូល ដើម្បី​ឆ្លើយតប​នឹង​ការប្រើប្រាស់​ក្នុង​ស្រុក​របស់​យើង​​។

​យោងតាមរបាយការណ៍របស់សហគមន៍​អ្នក​ផលិត​អំបិល​ខេត្តកំពត​-​កែប ឱ្យដឹងថា ស្រែផលិត​អំបិល​កំពត​-​កែប លើ​ផ្ទៃដី​ជាង​៤ ៥០០​ហិចតា បានរងគ្រោះ​ដោយ​លក្ខខណ្ឌ​អាកាសធាតុ ដែលមាន​ភ្លៀង​ធ្លាក់​ស្ទើរ​រាល់ថ្ងៃ​ កត្តា​នេះហើយបាន​ធ្វើ​ឱ្យ​ការ​ផ្ត​ត់​ផ្គង់​អំបិល​ក្នុងស្រុកមិន​គ្រប់គ្រាន់​។

យោង​តាម​ទិន្នន័យ​របស់​ក្រសួង​ឧស្សាហកម្មនិង​សិប្បកម្ម ឧស្សាហកម្ម​អំបិល​របស់​កម្ពុជា​រក​បាន​ប្រាក់​ចំណូល​សរុប​ប្រហែល ២២ លាន​ដុល្លារ​ក្នុងឆ្នាំ​២០១៧។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post