header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ខណៈដល់ម៉ោងដាំបាយនិងលាងសំអាតបន្លែត្រីសាច់សម្រាប់ចំអិនអាហារថ្ងៃត្រង់របសបងប្អូនប្រជាពលរដ្ឋក៏ស្រាប់តែពួកគាត់បើកទឹកមកក៏ឃើញទឹកស្អាតដែលប្រើរាល់ថ្ងៃនេះបានប្រែពណ៌ទៅជាក្រហមល្អក់លាយឡំជាមួយដីផងធ្វើឲ្យពួកគាត់ត្រូវរាំងស្ទះយ៉ាងខ្លាំងធ្វើអ្វីមិនកើតឡើយ។

ជាកស្តែងនៅវេលាម៉ោង១០ព្រឹកថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០១៨នេះប្រជាពលរដ្ឋរស់នៅបណ្តោយផ្លូវលេខ៧៥កែងផ្លូវលេខ៨៤ក្នុងភូមិ០៨ក្រុម១០៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ បាននាំគ្នាភ្ញាក់ផ្អើលគ្រប់ៗផ្ទះខណៈដែលពួកគាត់បានបើកទឹកចេញពីក្បាលរ៉ូមីណេទឹករបស់ផ្ទះគាត់ស្រាប់តែឃើញទឹកស្អាតរបស់រដ្ឋករទឹកបានប្រែក្លាយជាល្អក់កករក្រហមលាយឡំជាមួយដីផងនោះ។

ដោយសារតែមានបញ្ហាបែបនេះប្រពលរដ្ឋដែលរស់នៅភូមិក្រោលគោសង្កាត់គីឡូម៉ែត្រលេខ៦ក្នុងខណ្ឌឫស្សីកែវក៏បានរអ៊ូរទាំងថាសព្វថ្ងៃនេះមិនដឹងជាយ៉ាងម៉េចនោះទេបានជាទឹករបស់រដ្ឋករស្វ័យដែលពួកគាត់ប្រើប្រាស់សព្វថ្ងៃនេះគឺប្រើមិនសូវគ្រប់គ្រាន់នោះទេជាពិសេសទៀតនោះគឺពេលព្រឹកតែម្តងគឺទឹកចេញតិចៗដូចនោមទាស់ចឹង ប្រើការអីមិនកើតនោះទេដោយសាតែទឹកចេញទតិច។

ប្រជាពលរដ្ឋបានលើកឡើងទៀតថាថ្ងៃនេះដែរបើសិនណាទឹកនៅតែប្រពណ៌ជាល្អក់បែបនេះកាន់តែយូរាប់ម៉ោងដូច្នេះតទៅទៀតនោះពិតជាពិបាកហើយព្រោះភាគច្រើនប្រពលរដ្ឋដែលរស់នៅគ្មានអាងឬក៏វ៉ាកសាំងសម្រាប់ស្តុកទឹកប្រើប្រាស់ពេលទឹកស្អាតមានបញ្ហាបែបនេះនោះទេ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរប្រជាពលរដ្ឋបានសំណូមពរទៅខាងរដ្ឋាករទឹកស្វ័យត្នរាជធានីភ្នំពេញគួរតែមានវិធានយ៉ាងណចំពោះបញ្ហាទឹកនៅពេលព្រឹកហេតុអីបានជាចេញទឹកខុសពីពេលមុនៗនោះ តើមកពីការប្រើប្រាស់ច្រើនឬក៏បញ្ហាបច្ចេសអ្វី ។

សូមបញ្ជាក់ថាចំពោះបញ្ហាទឹកដែលបើកមកឃើញល្អក់សុទ្ធដីក្រហមនោះគឺរំលងបានប្រហែលជា២ម៉ោងក្រោយក្នុងថ្ងៃដដែលនោះដែរបានហូរមកសភាពធម្មតាស្អាតវិញហើយប្រជាពលរដ្ឋអាចប្រើប្រាស់ឡើងបានហើយដោយគ្រាន់តែស្ទះតិចតួចតែប៉ុណ្ណោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post