header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

(ភ្នំពេញ) ៖ ពិតជាមិនធ្មតាមែនស្ងាត់ៗ ផលិតកម្ម ហ្គ្រីនមូន ដែលជាផលិតកម្មថ្មីដែលទើបតែនឹងបើកដំណើរការនៅក្នុងខែសីហា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ ក៍ប៉ុន្តែអ្វីដែលពិសេសនោះធ្វើអោយមានការចាប់អារម្មណ៍ និងការគាំទ្រពីទស្សនិកជន ជាពិសេសមិត្តៗយុវវ័យយ៉ាងច្រើនហួសពីរការរំពឹងទុក មិនតែប៉ុណ្ណោះ ផលិតកម្ម ហ្គ្រីនមូន បានបង្កើតកម្មវិធីប្រឡង ដើម្បីជ្រើសរើសតារ៉ាចំរៀងចូលផលិតកម្មផងដែរ។

ហើយក៏ដូចជាផ្តល់ឱកាសដល់មិត្តៗយុវវ័យទាំងប្រុសទាំងស្រីដែលស្រលាញ់វិស្ស័យសិល្បៈផ្នែកចំរៀង មានឱកាសបង្ហាញសមត្ថភាពពិតៗចែកជូនពុកម៉ែបងប្អូនទ្សនាស្តាប់កំសាន្ត និង ដើម្បីបំពេញក្តីស្រម៉ៃលើវិថីសិល្បៈមួយនេះ ដែលបេក្ខជន និង បេក្ខនារីយើងប៉ងប្រាថ្នាចង់បាន កម្មវិធី ប្រឡងចំរៀងរបស់ ផលិតកម្ម ហ្គ្រីនមូន ពេលនេះក៍បានបញ្ចប់នៅក្នុថ្ងៃ២៥ ខែវិច្ឆិកា ដោយទទួលបាននូវភាពជោគជ័យយ៉ាងល្អបំផុតផងដែរ ដោយមានការចូលរួមដាក់ពិន្ទុយ៉ាងសុក្រិត និង វាយតម្លៃយ៉ាងយកចិត្តទុកដាក់ពី រៀមច្បងពីររូបផងដែរ

ទី១ លោក មាស សាលី

ទី២ លោក អៀង ចេនឡា

បញ្ជាក់ជូនផងដែរថា ៖ផលិតកម្ម ហ្គ្រីនមូន មានគោលជំហ និង ឆន្ទៈ យ៉ាងច្បាស់លាស់ គឺជ្រើសរើស បេក្ខជន និង បេក្ខនារី រូបណាដែលមាន សមត្ថភាពពិតប្រាកដ ហើយនៅពេលនេះផលិតកម្ម ហ្គ្រីនមូន សូមធ្វើការបង្ហាញណែនាំ បេក្ខជនដែលជាម្ចាស់ ពានរង្វាន់ជ័យលាភី លេខ១ ប្រចាំផលិតកម្ម ហ្គ្រីនមូន នៅក្នុងឆ្នាំ2018 នេះគឺបេក្ខជនដែលមានឈ្មោះ (និត សុីណា ) អាយុ 21 ឆ្នាំបេក្ខជនមកពី ស្រុក វាលវែង ខេត្តពោធិ៍សាត់ ។

ជាចុងក្រោយ ផលិតកម្ម ហ្គ្រីនមូន សូមថ្លែងអំណរ អរគុណ ដល់ពុកម៉ែបងប្អូនដែលតែងតែគាំទ្រ និង តាមដានរាល់សកម្មភាព ក៏ដូចជាទស្សនារាល់វិដេអូរ របស់ផលិតកម្ម ហ្គ្រីនមូន ។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post