header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ តូបលក់គ្រឿងមាស និងផ្លាទីន យីហោ «ហាងមាសផ្លាទីន » នៅក្នុងផ្សារ​សាមគ្គី តូបលេខ៥១AB (តង់៣AB) ស្ថិតនៅផ្សារសាមគ្គី ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ត្រូវចោរគាស់សោទ្វារយកអស់ គិតជាប្រាក់ប្រមាណ៥០ម៉ឺនដុល្លារ។

ការភ្ញាក់ផ្អើលនេះ បានកើតឡើងកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈម្ចាស់តូបមកបើកលក់ដូរជាធម្មតា។

ម្ចាស់ហាងឈ្មោះ ជា ធឿន អាយុ៤៥ឆ្នាំ មុខរបរជាអ្នកលក់មាស និងផ្លាទីន។

តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ក្រោយពីមានហេតុការណ៍នេះកើតឡើង សមត្ថកិច្ច បានចុះទៅដល់កន្លែងកើតហេតុ ហៅប្រធានផ្សារ និងសន្តិសុខយាមកាម​ មកសាកសួរ ដើម្បី បើកការស្រាវជ្រាវ និងធ្វើការស៊ើបអង្កេត ព្រោះនៅខាងក្រៅផ្សារ និងខាងក្នុង មានសន្តិសុខ  យាមកាមយ៉ាងតឹងរឹងហេតុអ្វី នៅតែមានករណីនេះកើតឡើងទៀត។

ក្រុមអាជីវករ បានឲ្យដឹងថា កាលពីកន្លងមក នៅក្នុងផ្សារសាមគ្គីនេះ ក៏មានការបំពាក់កាមេរ៉ាព្រោងព្រាត នៅតាមទីតាំង ច្រកចេញចូល និងកន្លែងសំខាន់ៗ ប៉ុន្តែក្រោយមកប្រធានផ្សារខាងលើ ដែលចូលថ្មី បានបិទទាំងអស់ និងនៅពេលយប់មិនមានបើកភ្លើងបំភ្លឺទៀតទេ ទើបជាហេតុនាំឲ្យមានករណីនេះកើតឡើង។

បច្ចុប្បន្ន​សមត្ថកិច្ច បាននឹងកំពុងធ្វើការស្រាវជ្រាវស៊ើបអង្កេត ពាក់ព័ន្ធនឹងករណីនេះផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post