header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

មណ្ឌលគិរីៈ យ៉ាងហោចណាស់មានមនុស្ស៦នាក់ ស្លាប់ និងរងរបួសធ្ងន់ស្រាល ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ កើតឡើងនៅម៉ោងប្រមាណជា១២ថ្ងៃត្រង់​ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចអូរតេ ក្នុងឃុំស្រែអំពូម ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

តាមការឱ្យដឹងពីអធិការនគរបាលស្រុកពេជ្រាដា បានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ បង្កឡើង​ដោយ​រថយន្តយីឌុប និងរថយន្តស្តារិច បើកបញ្ច្រាសទិសគ្នា លុះដល់ចំណុចកើតហេតុ បុកគ្នាពេញទំហឹងតែម្តង បណ្តាលឱ្យស្លាប់១នាក់ និងរបួសធ្ងន់ស្រាល៥នាក់។

បច្ចុប្បន្ន សមត្ថកិច្ចមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយ រីឯអ្នករងរបួសធ្ងន់ស្រាល ត្រូវបានបញ្ចូនសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តភ្លាមៗផងដែរ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post