header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ នារីរូបស្រស់ស្អាតម្នាក់​ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដេប៉ូទី៣ ធ្វើការឃាត់ខ្លួនបានជាក់ស្តែង ពីបទរក្សាទុកគ្រឿង​ញៀន កាលពីវេលាម៉ោង៦៖១៨នាទីល្ងាច​ថ្ងៃទី២៣ ខែវិច្ឆិកា​ ឆ្នាំ​២០១៨នេះ នៅចំណុចបន្ទប់លេខ៣០៥ ក្នុងផ្ទះសំណាក់ទំនើប ផ្លូវលេខ២២៥ ភូមិ៥ សង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ​។

សមត្ថកិច្ចបានអោយដឹងថា​ ជនសង្ស័យដែលឃាត់ខ្លួនបានឈ្មោះ ពាក្យ សុខេម៉ារី ភេទស្រី អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅពុំពិតប្រាកដ។ វត្តុតាងចាប់យករួមមាន៖ ក្រាមពណ៌ស ចំនួន១ថង់តូចសង្ស័យជាគ្រឿងញៀន ។

បច្ចុប្បន្នជនសង្ស័យឈ្មោះ ពាក្ស សុខេម៉ារី កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសាកសួរនិង កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post