header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ជនសង្ស័យម្នាក់ ធ្វើដំណើរដោយថ្មើរជើង មកឆក់កាបូបពីស្ត្រីជាអ្នកលក់ដូរម្នាក់ មិនបានសម្រេច ហើយព្យាយាមរត់គេចខ្លួន តែត្រូវកម្លាំងអាវុធហត្ថខណ្ឌសែនសុខ ល្បាតឃើញដេញចាប់ភ្លាមៗ នៅវេលាម៉ោង៧៖៣០នាទីយប់ ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើផ្លូវបេតុង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមាន​ឈ្មោះ​ ឡោះ​ ស្មាន​ ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ ​ជនជាតិចាម មុខរបរ ​មិន​ពិត​ប្រាកដ​ ស្នាក់នៅ​មិន​ពិត​ប្រាកដ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ពាម​ជាឡាំង​ ឃុំ​ពាម​ជាឡាំង​ ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម​។ ចំណែកជនរងគ្រោះ ​ឈ្មោះ​ លី​ សុភា​ ភេទ​ស្រី​ អាយុ​៤៣ឆ្នាំ​ មុខរបរ ​លក់​ដូរ​ ស្នាក់នៅ​ផ្ទះ​ជួល​ ភូមិ​ភ្នំពេញថ្មី​ សង្កាត់​ភ្នំពេញថ្មី​ ខណ្ឌ​សែនសុខ ហើយកម្លាំងបានប្រគល់កាបូបលុយឲ្យជនរងគ្រោះវិញ។

តាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា មុន​ពេល​កើតហេតុ​ គេឃើញជនសង្ស័យ​ម្នាក់ ​ដើរ​ស្មើរជើងទៅវិញទៅមក នៅ​ចំណុចកើតហេតុ​ខាងលើ​ ហើយ​ឃើញ​ជនរងគ្រោះ​កំពុង​អង្គុយ​លក់​ដូរ​ ស្រាប់​តែ​ជន​សង្ស័យ​ ធ្វើ​សកម្មភាពឆក់កាបូបបានសម្រេច ហើយ​ក៏​រត់​គេច​ខ្លួន តែ​ជន​រងគ្រោះ​ស្រែក​ថា​ចោរ​ៗ ត្រូវបានកម្លាំងអាវុធហត្ថកំពុងក្នុងភូមិសាស្រ្តឃើញ បានដេញចាប់បានភ្លាមៗ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន នៅកងរាជអាវុធហត្ថខណ្ឌសែនសុខ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post