header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

បុណ្យកឋិន ជាពិធីបុណ្យប្រពៃណីមួយ ដែលចាប់ផ្ដើមធ្វើបន្ទាប់ពីបុណ្យចេញវស្សា ហើយបុណ្យកឋិននេះ តែងត្រូវបានដង្ហែចូលគ្រប់ទីអារាមទាំងអស់ ចាប់ពីថ្ងៃ ១រោច ខែអស្សុជដល់ថ្ងៃទី១៥កើត ខែកត្តិក។

នាថ្ងៃចន្ទ ១២កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស៏ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ កន្លងទៅនេះ ក្រុមហ៊ុន ប៉េង​​ ហួត គ្រុប បានរៀបចំ អង្គកឋិនទានមួយ ដែលបាន​ដង្ហែ​វេរ​ប្រគេន​ព្រះសង្ឃ គង់​ចាំ​ព្រះវស្សា​អស់​ត្រីមាស ក្នុងពុទ្ធសីមា វត្តជ័យមង្គល ស្ថិតក្នុងភូមិព្រែកឪជ្រឹង ឃុំព្រែករំដេង ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។

ក្នុង​ឱកាស​នោះផងដែរ ថ្នាក់ដឹកនាំ ប៉េង ហួត គ្រុប បាន​ប្រគេន គ្រឿង​ទេយ្យទាន និង​បច្ច័យដល់​ព្រះសង្ឃ​ យាយជី​តាជី ​ព្រមទាំងចែក​អំណោយ​ជូន​ដល់​ប្រជាពលរដ្ឋ សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ ផងដែរ។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋអោយកាន់តែរីកចម្រើនបន្ថែមទៀតនោះ ក្រុមហ៊ុន ប៉េង​​ ហួត គ្រុប បានរៀបចំ អង្គកឋិនទាន និង ការផ្តល់ជូននូវសមិទ្ធិផលនានាជាច្រើនផ្សេងទៀត ក្នុងវត្តជ័យមង្គល រួមមានព្រះវិហារ របង ខ្លោងទ្វារវត្ត ចាក់បេតុងផ្លូវចូលវត្ត ប្រវែង១១០០ម៉ែត្រ ចាក់បេតុងជុំវិញព្រះវិហារប្រវែង៥០០ម៉ែត្រ ដងទង់ចំនួន២ដើម សួនផ្កាលំអ បុស្សសាបុក ខឿនរង្វង់មូល ក្រាលការ៉ូឡាជាដើម។

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post