header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ទោះបីជាមិនបានបញ្ជាក់កាលបរិច្ឆេទ​ច្បាស់យ៉ាងណាក្តីអតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នឹងជាមនុស្សស្និត ហើយគាំទ្រនយោបាយលោក សម រង្ស៊ី អតីតមេបក្សប្រ ឆាំង បានអះអាងថា មេបក្សប្រឆាំង និងមន្ត្រីជាច្រើនទៀត ដែលនៅបរទេស នឹងមកកម្ពុជាវិញ ក្នុងពេលឆាប់ៗខាងមុខនេះ។

លោក គង់ សាភា កូនប្រុសបង្កើតលោក គង់ គាំ ដែលបានលាលែងពីបក្សប្រឆាំង បានឲ្យដឹងនៅថ្ងៃទី១៤ វិច្ឆិកា យ៉ាងដូច្នេះថា "នៅពេលដ៏ខ្លីខាងមុខនេះ លោកប្រធាន សម រង្ស៊ី​ និងក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិជាច្រើនរូប ដែលបាននិរទេសខ្លួនមកក្រៅប្រទេសនឹងធ្វើដំណើរចូលទៅកាន់ប្រទេសកម្ពុជាវិញ" ។

លោកបានដាក់សំណួរថា តើមានបងប្អូនសកម្មជន ប្រជាពលរដ្ឋ និងអ្នកស្នេហាជាតិណាខ្លះមកទទួលលោកប្រធាន សម រង្ស៊ី? តើបងប្អូនប្រជាពលរដ្ឋត្រៀមខ្លួនហើយឬនៅ?

ជាមួយគ្នានោះដែរ លោក គង់ សាភា ដែលគេដឹងថា មនុស្សជំនិតលោក សម រង្ស៊ី ដែលខុសពីបងប្អូនខ្លួនបានប្រឆាំងនយោបាយលោក សម រង្ស៊ី ក៏បានឱ្យអ្នកគាំទ្រជួយផ្សព្វផ្សាយដំណឹងពីគម្រោងវិញចូលស្រុករបស់លោក សម រង្ស៊ី ផងដែរ។

កាលទម្លាយព័ត៌មានពីគម្រោងចូលស្រុកវិញរបស់មេបក្សប្រឆាំងនេះ បន្ទាប់ពីមេបក្សនេះ បានធ្វើការភ្នាល់គ្នាជាមួយសម្តេចតេជោ ហ៊ុន សែន ពីការដោះលែងលោក កឹម សុខា នឹងធ្វើឡើងចាប់ពីចន្លោះថ្ងៃទី២៩ ធ្នូ ឆ្នាំ២០១៨ខាងនេះ ដល់ថ្ងៃទី៣ មីនា ឆ្នាំ២០១៩។ លក្ខខណ្ឌ ដែល​មេដឹកនាំបក្សប្រឆាំង និងមេដឹកនាំបក្សកាន់អំណាច បានភ្នាល់គ្នានោះ គឺប្រសិនបើមានការដោះលែង លោក កឹម សុខា ពិតមែន សម្តេចតេជោ ហ៊ុន សែន នឹងចុះចេញពីតំណែង  ចំណែក លោក សម រង្ស៊ី វិញថា បើមិនមានការដោះលែងលោក កឹម សុខា លោកនឹងមកកម្ពុជាវិញ ដើម្បីសមត្ថកិច្ចចាប់ដាក់ពន្ធនាគារ។

ទាក់ទិននឹងការភ្នាល់គ្នារវាងលោក សម រង្ស៊ី និងសម្តេចតេជោ ហ៊ុន សែន គេឃើញនៅលើបណ្តាញសង្គម មាន​ការរិះគន់យ៉ាងខ្លាំងចំពោះទង្វើរបស់លោក សម រង្ស៊ី ពិសេសនោះ ក្រុមគាំទ្រលោក កឹម សុខា បានហៅទង្វើរបស់លោក សម រង្ស៊ី ជាអមនុស្សធម៌បំផុត ដែលយកលោក​ កឹម សុខា ជាកម្មវត្ថុភ្នាល់គ្នាបែបនេះ។

លើសពីនេះក្រុមគាំទ្រលោក កឹម សុខា និងលោក សម រង្ស៊ី បានវាយប្រហារគ្នាជា​សំណេរ រៀងខ្លួនៗលើបណ្តាញសង្គម ដោយអ្នក​គាំទ្រ សម រង្ស៊ី ថា លោក សម រង្ស៊ី ធ្វើត្រឹមត្រូវ ចំណែកអ្នកគាំទ្រ កឹម សុខា ថា ខុស។

មិនត្រឹមតែអ្នក​គាំទ្រនោះទេ សូម្បីតែក្រុមមេធាវីការពារលោក កឹម សុខា ក៏បានលើកឡើងថា មិនគួរលោក សម រង្ស៊ី ធ្វើទង្វើបែបនេះ ក្នុងការយកសំណុំរឿងលោក កឹម សុខា ជាកម្មវត្ថុភ្នាល់ ជាមួយសម្តេចតេជោ ទាល់តែសោះ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post