header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ ក្លឹបកីឡា "Galaxy Sport Club" ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ​ បណ្តាលមកពីការដុតធុបមូស រួចឆេះរាលដាលដល់មុង ផ្អើលសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យ៣គ្រឿង ចេញជួយអន្តរាគមន៍ ដោយបំផ្លាញសម្ភារៈ និងទ្រព្យសម្បត្តិអស់ជាច្រើន​ គិតជាទឹកប្រាក់ជាង២ម៉ឺនដុល្លារអាមេរិក។

គ្រោះ​អគ្គិភ័យនេះ បានកើតឡើងនៅវេលាម៉ោង៣និង១០នាទីទៀបភ្លឺឈានចូលថ្ងៃអាទិត្យ ទី២៥ ខែវិច្ឆិ​កា ឆ្នាំ២០១៨នេះ នៅក្នុងក្លឹបកីឡា "Galaxy Sport Club" ផ្លូវទួលពង្រ បត់ចុះពីផ្លូវ២១៧ ទល់មុខ​វត្តសំបួរមាស ស្ថិតក្នុងភូមិម័ល សង្កាត់សង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមប្រភពពីបុគ្គលិក ដែលដេកខាងក្រៅ បានឲ្យដឹងថា មុនពេលកើតហេតុគាត់បានឃើញមានផ្សែងហុយចេញមក ទើបគាត់ងើបទៅមើល​ ស្រាប់តែឃើញអណ្ដាតភ្លើងកំពុងតែឆាបឆេះរាលដាលយ៉ាងសន្ធោរសន្ធៅ ហើយក៏នាំគ្នាយកបំពង់អគ្គិភ័យ មកបាញ់ពន្លត់អស់ជាច្រើនបំពង់ តែមិនរលត់ ទើបទាក់ទងទៅសមត្ថកិច្ច ដើម្បីជួយអន្តរាគមន៍យករថយន្តពន្លត់អគ្គិភ័យចេញមកជួយពន្លត់រលត់ទៅវិញផងដែរ​។ ជាមួយគ្នានេះដែរ​គេ ឃើញមានមាន​វត្តមាន​លោក ជឹម​ ស៊ីថា អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចុះមកដល់កន្លែងកើតហេតុ​ផងដែរ។ 

សមត្ថកិច្ចខណ្ឌដង្កោបានប្រាប់អោយភ្នាក់ងារ​ខេមប៉ុស្តិ៍​​ ឲ្យ​ដឹងថា ម្ចាស់ទីតាំង​ខាងលើឈ្មោះ ឆេង សៀកហេង អាយុ៣១ឆ្នាំ ជាប្តី មុខរបរបើកក្លឹបកីឡា ស្នាក់នៅទីតាំងកើតហេតុខាងលើ និងប្រពន្ធឈ្មោះ គឹម សូនី អាយុ៣០ឆ្នាំ (ប្រពន្ធ) មុខរបរបើកក្លឹបកីឡា ហើយចំពោះការខូចខាតសម្ភារៈ​ និងទ្រព្យសម្បត្តិ រួមមាន ៖ លុយចំនួន ៥,០០០ដុល្លាអាមេរិក និងគ្រឿងអលង្ការមួយចំនួន។ ម៉ូតូចំនួន៣គ្រឿង (PCX ១គ្រឿង Step ១គ្រឿង និង Honda Dream ១គ្រឿងទៀត)។ តាបប៊ីយាចំនួន៧តាប។ ទូរទស្សន៍ចំនួន២ គ្រឿង។ ទូរស័ព្ទដៃចំនួន ១០គ្រឿង និង IPad ០១ គ្រឿង។ កុំព្យូទ័រចំនួន២ គ្រឿង ។ សម្ភារៈតុទូកៅអី លក់បាយកាហ្វេមួយចំនួនធំទៀត ដែលសរុបជាទឹកប្រាក់ជាង២០,០០០$ អាមេរិក។

អគ្គិភ័យនេះបានរលត់ទៅវិញនៅម៉ោង៤និង២០នាទីព្រឹកថ្ងៃដដែល ដោយ​រថយន្តពន្លត់អគ្គីភ័យចេញអន្តរាគមន៍៣គ្រឿងបាញ់អស់ទាំងបីគ្រឿង ក្នុងនោះមានរថយន្តពន្លត់អគ្គិភ័យក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន១គ្រឿង រថយន្តពន្លត់អគ្គិភ័យសាលាខណ្ឌដង្កោ ចំនួន២គ្រឿង ដោយធ្វើការបាញ់ពន្លត់អស់ចំនួន២គ្រឿង។

ចំពោះមូលហេតុនោះ គឺបណ្តាលមកពីការដុតធុបមូស រួចឆេះរាលដាលដល់មុង ក៏ឆាប់ឆេះតែម្តង នេះពិតជាគួរអោយសោកស្ដាយទ្រព្យសម្បត្តិ ដែលឆេះខ្ទេចស្ទើរទាំងស្រុង ដោយសារតែយឺតយាវ ក្នុងការទាក់ទងទៅសមត្ថកិច្ច៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post