header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

កណ្តាលៈ បុរសម្នាក់ បើកកង់បី PassApp ក្នុងល្បឿនលឿន​ វ៉ារថយន្តសាំយ៉ុងបានបន្តិច បែរជាកាច់ចង្កូតមកខាងមុខរថយន្តវិញ រថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏ទៅបុកចំពីក្រោយពេញទំហឹង បណ្ដាលឲ្យអ្នកបើកកង់បីរងរបួសធ្ងន់ កាលពីវេលាម៉ោង៤៖៣០នាទី ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅលើកំណត់ផ្លូវជាតិលេខ១ ក្នុងចន្លោះគីឡូម៉ែត្រលេខ ២៣-២៤ (ភ្នំពេញទៅអ្នកលឿង) ត្រង់ចំណុចភូមិដីឥដ្ឋកោះផុស៣ ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា​ ករណីនេះបង្កឡើងដោយម៉ូតូកង់បីឥណ្ឌា(PassApp) ពណ៌លឿង (គ្មានពាក់ស្លាកលេខ) បើកបរដោយឈ្មោះ ថៃ អ៊ុនប៊ុនចន្ថន ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ​ មានទីលំនៅភូមិទួលច្រេស ឃុំអណ្តូងត្របែក ស្រុករមាសហែក ខេត្តស្វាយរៀង បើកបរទិសដៅភ្នំពេញទៅអ្នកលឿង ខណៈពេលដែលបើកមកដល់ចំណុចកើតហេតុ ក៏បានវ៉ាជែងរថយន្តសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2AC-9851 ដឹកសិស្សសាលារៀន បើកបរក្នុងទិសដៅស្របគ្នា ពីភ្នំពេញទៅអ្នកលឿង ហើយពេលនោះម៉ូតូកង់បីឥណ្ឌា (PassApp) បានយកចង្កូតមកខាងមុខរថយន្តវិញ ទើបរថយន្តជាន់ហ្វ្រាំងមិនទាន់ ក៏បុកម៉ូតូកង់បីឥណ្ឌា (PassApp) បណ្តាលឲ្យខូចខាតទាំងស្រុង ចំណែកអ្នកបើកបរឈ្មោះ ថៃ អ៊ុនប៊ុនចន្ថន រងរបួសធ្ងន់ ត្រូវបានរថយន្តសង្រ្គោះមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ចេញមកដឹកយកទៅព្យាបាលនៅភ្នំពេញ។

ភ្លាមៗនោះ អ្នកបើកបររថយន្ត (មិនស្គាល់អត្តសញ្ញាណ) ឃើញ​ស្ថានភាព​មិនស្រួល បានរត់គេចខ្លួនបាត់ស្រមោល ដោយបន្សល់ទុករថយន្តនៅកន្លែងកើតហេតុ មុនពេលសមត្ថកិច្ចទៅដល់។

បច្ចុប្បន្ន រថយន្តបង្ក​ និងកង់បី PassApp ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍ស្រុកកៀនស្វាយ បានវាស់វែង និងយកមករក្សាទុកជាភស្តុតាង ដើម្បីដោះស្រាយតាមច្បាប់៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post