header ads

Sponsor

អាម៉ាប៉ាប៉ាញ៉ូស

ភ្នំពេញៈ បុរសម្នាក់ បើករថយន្តស៊េរីទំនើកម៉ាក PORSCHE មួយគ្រឿង បោះពួយទៅបុកម៉ូតូកង់បី PassApp មួយគ្រឿង បើកបរដោយបុរសម្នាក់ ពីក្រោយប៉ើងទៅប៉ះរថយន្តមួយគ្រឿងចតស្ងៀមនៅលើចិញ្ចើមផ្លូវ បណ្តាលឲ្យម្ចាស់កង់បីរងរបួសធ្ងន់ ចំណែករថយន្តបង្កបើករត់ ត្រូវបានសមត្ថកិច្ចដេញចាប់យកមកដោះស្រាយគ្នា នៅនឹងកន្លែងកើតហេតុវិញ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏សាហាវនេះ បានកើតឡើងកាលពីវលាម៉ោង១២៖០៥នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវបែកជាបួន​ មុខ ZEAR Pub & Bar ស្ថិតនៅតាមបណ្តោយផ្លូវ៣១០ កែងនិងផ្លូវ៩៥ ក្នុងសង្កាត់បឹងកែងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងហេតុ បានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តស៊េរីនើបមួយគ្រឿងម៉ាក PORSCHE ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 2BE-2212 ធ្វើដំណើរតាមបណ្តោយផ្លូវ៣១០ ទិសដៅពីលិចទៅកើត បោះពួយយ៉ាងលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានជ្រុលចង្កូតទៅបុកម៉ូតូកង់បីឥណ្ឌាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ កណ្តាល 1Z-1222 បើកបរដោយបុរសម្នាក់ នៅខាងមុខ ស្របទិសដៅគ្នាពីក្រោយពេញទំហឹង បណ្តាលឲ្យម៉ូតូកង់បី PassApp ប៉ើងក្រឡាប់ទៅប៉ះរថយន្តមួយគ្រឿងម៉ាក PRIUS ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z-4458 ចតស្ងៀមនៅលើចិញ្ចើមផ្លូវមុខ ZEAR Pub & Bar បណ្តាលឲ្យរងការខូចខាតផ្នែកខាងយ៉ាងដំណំ។ ចំណែកម្ចាស់កង់បីរងរបួសធ្ងន់​ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់គ្លីនីកហុងហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗ។ រីឯរថយន្តបង្កបានព្យាយាមបើករត់មកដល់ចំណុចផ្លូវលខ៣៥០ កែងនិងផ្លូវលេខ១៦៣ ត្រូវបានសមត្ថកិច្ច និងប្រជាពលរដ្ឋជួយដេញតាមចាប់បានយកមកដោះស្រាយគ្នានៅកន្លែងកើតហេតុវិញ បង្កឲ្យមានការភ្ញាក់ផ្អើលពេញខណ្ឌចំការមន។ រីឯម៉ូតូកង់បី PassApp រងការខូចខាតស្ទើរទាំងស្រុង។

ក្រោយកើតហេតុខាងម្ចាស់រថយន្តបង្កបានធ្វើការសម្របសម្រួលគ្នាជាមួយខាងម្ចាស់រថយន្តព្រូលដើម្បីបញ្ចប់រឿង។ ចំណែកខាងម៉ូតូកង់បីធ្វើការសម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ចធ្វើការវាស់វែងយករថយន្ត និងម៉ូតូកង់បីទៅរក្សាទុកនៅការយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post