header ads

Sponsor

vivo

បើគិតទៅក្រុមហ៊ុនទូរសព្ទ័ដៃស្មាតហ្វូន vivo បានឈានជើង  និងចូលប្រឡូកចំពោះវិស័យ   ស្មាតហ្វូនរបស់ខ្លួននៅក្នុងទីផ្សារនៃប្រទេសកម្ពុជាប្រហែលជាជិត 2ឆ្នាំមកហើយ។ ផលិតផលស្មាតហ្វូន vivo វាមិនមែនជាស្មាតហ្វូនដែលស្ថិតនៅក្នុងលំដាប់ថ្នាក់កំពូលទេ ប៉ុន្តែនិយាយចំពោះការរចនាម៉ូដទៅលើម៉ូឌែលស្មាតហ្វូននីមួយៗគឺ សុទ្ធសឹងតែមានភាពច្នៃប្រឌិតខ្ពស់ មានលក្ខណៈទាន់សម័យកាល និងបំពាក់ដោយប្រពន្ធ័   បច្ចេកវិទ្យាទំនើបៗមិនចាញ់ស្មាតហ្វូនដ៏ទៃឡើយ ។ ហើយវាក៏ជាស្មាតហ្វូនដែលកំពុងតែមានប្រជាប្រិយភាពនៅលើទីផ្សារនៅក្នុងប្រទេសកម្ពុជាផងដែរ ។

       ដូចអ្នកទាំងអស់គ្នាបានដឹងហើយថាក្រុមហ៊ុនទូរសព្ទ័ដៃ vivo មានត្រកូលតំណាងរបស់ខ្លួន ២ដែលកំពុងតែមានឈ្មោះបោះសំលេង និងមានសន្ទុះនៃការគាំទ្រច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននោះគឺ ៖ បងប្អូននៃត្រកូល V  និងត្រកូល Y ។

ដោយជិតដល់ឱកាសនៃការប្រារព្ធពិធីបុណ្យអុំទូកនាពេលខាងមុខនេះ ក្រុមហ៊ុនទូរសព្ទ័ដៃ vivo និងធ្វើការបញ្ចេញនូវស្មាតហ្វូនជំនាន់ចុងក្រោយរបស់ខ្លួនមួយសេរីទៀតហើយ
ដែលវាត្រូវជាបងប្អូនរួមជំនាន់នៃត្រកូល Y ផងដែរ  នោះគឺម៉ូឌែល vivo Y95 ។ បើតាមការប៉ាន់ស្មានវាអាច និងចេញលក់ជាផ្លូវការនៅលើទីផ្សារ មុនឬក្នុងអំឡុងពេលនៃការប្រារព្ធពិធីបុណ្យអុំទូក ។ យ៉ាងណាមិញចំពោះ vivo Y95 នេះនៅមិនទាន់បានប្រកាសអោយដឹងអំពីតម្លៃ នឹងលក្ខណៈសម្បត្តិរបស់វាអោយបានជាក់លាក់នៅឡើយទេ ហើយសង្ឃឹមថាការចនា មូ៉ដមិនចាញ់ជំនាន់សិស្សច្បងវាទៅចុះ។

       តោះយើងរងចាំមើលថា តើម៉ូឌែលជំនាន់ចុងក្រោយ vivo Y95 មួយនេះ នឹងមានអ្វីពិសេសដែលត្រូវផ្លាស់ប្ដូរខ្លះ ចំពោះសមាជិកថ្មីនៃស្មាតហ្វូនត្រកូល Y មួយនេះហើយក៏សង្ឃឹមផងដែរថាម៉ូឌែល vivo Y95 នឹងត្រូវបានដាក់លក់ជាផ្លូវការជាមួយ និងតម្លៃដ៏សមរម្យមួយនៅលើទីផ្សារកម្ពុជា។ ជឿជាក់ថាអតិថិជនដែលតែងតែគាំទ្រទៅលើផលិតផលស្មាតហ្វូន vivo និងទន្ទឹងរងចាំសំរាប់ការមកដល់នៃសមាជិកថ្មី vivoY95 មួយនេះ ។  ចង់ដឹងឲ្យកាន់តែច្បាស់សូមលោកអ្នករងចាំតាមដាន តាមរយៈ ផេកហ្វេសបុក ផ្លូវការ របស់ក្រុមហ៊ុនvivo ទាំងអស់គ្នាដើម្បីដឹងអំពីតម្លៃនិងរូបរាងរបស់ស្មាតហ្វូនមួយនេះ។ 

@Amapapa.News

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post